នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីលោក Pham Van Dong
(VOVWORLD) - បក្ស និងរដ្ឋវៀតណាមបានកត់សម្គាល់ថា៖ “សមមិត្ត Pham Van Dong គឺជាអ្នកការទូតដ៏ប៉ិនប្រសប់ និងមានកិត្យានុភាពក្នុងពិភពលោក ទស្សនៈវិស័យវែងឆ្ងាយ និងប្រកបដោយភាពច្នៃប្រឌិត។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីលោក Pham Van Dong (រូបថត៖ VGP/Nhat Bac) |
នាព្រឹកថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីលោក Pham Van Dong នៅឯតំបន់រំលឹកវិញ្ញាណក្ខន្ធឃុំ Tan Duc ស្រុក Mo Duc ខេត្ត Quang Ngai។ អតីតនាយករដ្ឋមន្ត្រីលោក Pham Van Dong គឺជាអ្នកដឹកនាំដ៏ប៉ិនប្រសប់ មានកិត្យានុភាព ជាអ្នកវប្បធម៌ដ៏អស្ចារ្យរបស់ប្រទេស និងជាអ្នកការទូតដ៏ឆ្នើមរបស់បក្ស រដ្ឋ និងបដិវត្តន៍វៀតណាម។ ក្នុងជីវិតរបស់អតីតនាយករដ្ឋមន្ត្រី Pham Van Dong បានផ្សារភ្ជាប់ជាមួយបុព្វហេតុបដិវត្តន៍ ៧៥ ឆ្នាំ ហើយ ៣២ ឆ្នាំ ធ្វើជានាយករដ្ឋមន្ត្រី។ បក្ស និងរដ្ឋវៀតណាមបានកត់សម្គាល់ថា៖ “សមមិត្ត Pham Van Dong គឺជាអ្នកការទូតដ៏ប៉ិនប្រសប់ និងមានកិត្យានុភាពក្នុងពិភពលោក ទស្សនៈវិស័យវែងឆ្ងាយ និងប្រកបដោយភាពច្នៃប្រឌិត។ លោកតែងតែបង្ហាញពីគោលជំហរនយោបាយដ៏ឈ្លាសវៃចំពោះសម័យកាល និងរចនាបទការទូតលោកប្រធានហូជីមិញ។ លោកត្រូវបានមិត្តភក្តិអន្តរជាតិគោរព និងកោតសរសើរ ហើយជា "ឥស្សរជនឆ្នើម និងមានឥទ្ធិពលបំផុតមួយរូបនៅវៀតណាមក្នុងសតវត្សរ៍ទី ២០"៕