នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ អនុវត្តន៍ឲ្យបានឆាប់រហ័ស​បំផុតគម្រោងខ្សែក្រវាត់ទី ៤ នៅតំបន់រដ្ឋធានី

(VOVWORLD) - គម្រោងនេះមានគម្រោងសមាសភាគចំនួន ៧ ក្នុងនោះមានគម្រោងសងសំណង ជួយឧបត្ថម្ភ និងរៀបចំលំនៅដ្ឋានថ្មី; គម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿនតាមទម្រង់ដៃគូរដ្ឋ និងឯកជន (PPP)។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ អនុវត្តន៍ឲ្យបានឆាប់រហ័ស​បំផុតគម្រោងខ្សែក្រវាត់ទី ៤ នៅតំបន់រដ្ឋធានី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅពិនិត្យស្ថានការណ៍អនុវត្តន៍គម្រោងរំដោះផ្ទៃដី (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ២៧ មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅពិនិត្យស្ថានការណ៍អនុវត្តន៍គម្រោងរំដោះផ្ទៃដីសម្រាប់គម្រោងវិនិយោគសាងសង់ផ្លូវខ្សែក្រវ៉ាត់លេខ ៤- តំបន់រដ្ឋធានីហាណូយ។

គម្រោងនេះមានគម្រោងសមាសភាគចំនួន ៧ ក្នុងនោះមានគម្រោងសងសំណង ជួយឧបត្ថម្ភ និងរៀបចំលំនៅដ្ឋានថ្មី; គម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿនតាមទម្រង់ដៃគូរដ្ឋ និងឯកជន (PPP)។

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា ការងាររំដោះផ្ទៃដីត្រូវបានអនុត្តន៍យ៉ាងឆាប់រហ័សគឺមានអត្ថន័យដ៏សំខាន់សម្រាប់
គម្រោងផ្លូវគមនាគមន៍។ លោកនាយករដ្ឋមន្ត្រី បានកើតសរសើរខេត្ត ក្រុងចំន៍ន ៣  ដែលមានគម្រោងឆ្លងកាត់គឺទីក្រុងហាណូយ ខេត្ត Bac Ninh និងខេត្ត Hung Yen ដែលបានសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការរៀបចំរំដោះផ្ទៃដី។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមប្រឹក្សាវាយតម្លៃ ស្ថាប័នពាក់ព័ន្ធនានា ត្រូវយកចិត្តទុកដាក់យ៉ាងប្រញាប់ប្រញាល់ ផ្ដល់អាទិភាពលើការសាងសង់ផ្លូវថ្នល់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ឱ្យបានឆាប់រហ័ស ព្រមទាំងបើកបរិយាកាសអភិវឌ្ឍន៍ថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ