នាយករដ្ឋមន្ត្រីវៀតណាម៖លើកកំពស់ប្រសិទ្ធិភាពនិងការប្រកួតប្រជែងសំរាប់កសិកម្ម
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung |
(VOV)_នារសៀលថ្ងៃទី២១ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត
ណាម លោក Nguyen Tan Dung បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈឹម សមាគមសកិកម្មវៀតណាម ដើម្បីវាយតំលៃអំពីការរួមសហការរវាងរដ្ឋាភិបាល ជាមួយ មជ្ឈឹមសមាគម ក្នុងរយៈពេលកន្លងទៅ។ ថ្លែងមតិនៅទីនេះ
លោក Nguyen Tan Dung បានចាត់ទុកថា៖ សមាគមគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនថែម
ទៀត កិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននិងផ្នែកនានា ដើម្បីបំពេញភារកិច្ចល្អ
អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមប្រកបដោយល្អប្រសើរ។ ទន្ទឹមនឹងនោះ ត្រូវជំរុញខ្លាំង
ចលនាប្រឡងប្រណាំងជាក់ស្ដែង ផ្សាភ្ជាប់ជាមួយផលិតកម្ម អាជីវកម្មផងដែរ៕