នាយករដ្ឋមន្ត្រីវៀតណាមលើកទឹកចិត្តក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមប្រកួតដើម្បីដណ្តើមបានឈ្នះ
(VOVWORLD) - នាថ្ងៃទី ១៥ ខែមករា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើលិខិតមួយជូនក្រុមកីឡាបាល់ទាត់ជម្រើសជាតិផ្នែកបុរសដោយបានលើកទឹកចិត្តដល់ក្រុមគ្រូបង្វឹក ជាពិសេសគ្រូបង្វឹកលោក Park Hang Seo និងកីឡាករទាំងអស់ ដែលចេះសាមគ្គីគ្នានិងប្តេជ្ញាចិត្តដណ្តើមឲ្យបានឈ្នះក្នុងការប្រកួតចុងក្រោយនៅក្នុងវគ្គប្រកួត Asian Cup ឆ្នាំ ២០១៩។
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមទទួលជ័យជំនះជើងឯកក្នុងការប្រកួតពានរង្វាន់ AFF SUZUKI CUP 2018 |
នៅក្នុងលិខិតនោះ លោក Nguyen Xuan Phuc បានកោតសរសើរកម្មាភិ បាល គ្រូបង្វឹក និងកីឡាករក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបុរសទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការប្រកួតកន្លងទៅនៅក្នុងការប្រកួតពានរង្វាន់ Asian Cup ឆ្នាំ ២០១៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសអារ៉ាប់អេមីរេតរួម។ លោក Nguyen Xuan Phuc សង្ឃឹមថាក្រោមការដឹកនាំរបស់គ្រូវបង្វឹក លោក Park Hang Seo ក្រុមបាល់ទាត់វៀតណាមនឹងទទួលបានជ័យជំនះក្នុងវគ្គប្រកួតចុងក្រោយនេះ ហើយឆាប់សសម្រេចបាននូវគោលដៅដែលបានដាក់ចេញផងដែរ៕