នាយករដ្ឋមន្ត្រីវៀតណាមលើកឡើងបញ្ហាសមុទ្រខាងកើតនៅ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)
|
នាយករដ្ឋមន្ត្រីវៀតណាមលើកឡើងបញ្ហាសមុទ្រខាងកើតនៅ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) |
(VOV)_នាថ្ងៃទី២២ វិច្ឆិកា នៅទីក្រុង Kuala Lampur ម៉ាឡេស៊ី នាយករដ្ឋមន្ត្រី
វៀតណាម លោក Nguyen Tan Dung រួមជាមួយបណ្ដាថ្នាក់ដឹកនាំអាស៊ាន បាន
អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទិ១០។ បណ្ដាថ្នាក់ដឹកនាំបាន
អនុម័តលើសេចក្ដីថ្លែងការណ៍រំលឹកខួបអនុស្សាវរីយ៍លើកទទី១០ទិវាកិច្ចប្រជុំកំពូល
អាស៊ីបូព៌ា (EAS) និងសន្យាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យចំនួន៦ ដូចចា៖ ថាមពល អប់រំ ហិរញ្ញវត្ថុ សុខាភិបាលសកល បរិស្ថាននិងទប់ទល់នឹងគ្រោះធម្ម
ជាតិ និងតភ្ជាប់អាស៊ាន។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ សន្តិភាពនិងសន្តិសុខនៅអាស៊ី-ប៉ាស៊ូហ្វីក
និងអាស៊ីអាគ្នេយ៍ជានិច្ចកាលផ្សាភ្ជាប់ជាមួយការធានាសន្តិភាព និងស្ថិរភាពនៅ
លើសមុទ្រ ពិសេសគឺសមុទ្រខាងកើត។
នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានលើកច្បាស់ថា៖ ការធានាសន្តិ
ភាព ស្ថិរភាព សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍ នៅសមុទ្រខាង
កើត ជាផលប្រយោជន៍ និងការទទួលខុសត្រូវរួម របស់ប្រទេសទាំងឡាយនៅក្នុង
និងក្រៅតំបន់។ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ក៏បានអះអាងថា៖ វៀត
ណាមជានិច្ចកាលធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយប្រទេសផ្សេងៗ
នាំសមុទ្រខាងកើត ក្លាយទៅជាតំបន់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ
ដើម្បីអភិវឌ្ឍន៍ ដោះស្រាយជំលោះនានា ដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ
ដែលក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ (UNCLOS)
1982 ផងដែរ៕