នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទកំពូលទ្វីបអាស៊ី -អឺរ៉ុបលើកទី១០
(VOV) /  
(VOV)_នាថ្ងៃទី១៦ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង Berlin បញ្ចប់ដំណើរ ទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់ ហើយទៅកាន់ទីក្រុង Milan ( អ៊ីតាលី) ដើម្បីចូល
រួម សន្និសីទកំពូលទ្វីបអាស៊ី -អឺរ៉ុប លើកទី១០(ASEM)។ នេះគឺជាវេទិកាសន្ទនា១ដ៏សែនសំខាន់ ស្ដីអំពីសន្តិសុខ ការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី…លៗ
មុននោះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអាល្លឹម៉ង់ នាថ្ងៃទី១៥ តុលា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមានជំនួបសម្ដែងការគួរសមប្រធានាធិបតី
អាល្លឺម៉ង់ Joa Chim Gauck ទទួលជួបសន្ទនារដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Frank
Walter – Steinmeier ។ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី Nguyen Tan Dung ប្រ
ធានាធិបតី Joa Chim Gauck បានអះអាងថា៖អាល្លឺម៉ង់ ជានិច្ចកាលគោរព និង យកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយ
វៀតណាម។ ភាគីទាំងពីរបានសម្ដែង ការពេញចិត្តចំពោះការអភិវឌ្ឍន៍ដ៏សកម្ម របស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ និងឯកភាពបង្កើនកិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសគឺវិស័យនយោបាយ សេដ្ឋកិច្ច កិច្ច
សហប្រតិបត្តិការអភិវឌ្ឍន៍អប់រំ បណ្ដុះបណ្ដាល។
ទទួលជួបរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Frank Walter – Steinmeier នាយក
រដ្ឋមន្ត្រី Nguyen Tan Dung បានស្នើក្រសួងការបរទេសនៃប្រទេសទាំងពីរត្រូវរួម
សហការយ៉ាងស្អិតរមួតជាមួយគ្នា ដើម្បីកសាងនិងអនុវត្តបណ្ដាសកម្មភាពរំលឹក
ខួបអនុស្សាវរីយ៍ លើកទី៤០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អាល្លឹ
ម៉ង់ ( ១៩៧៥-២០១៥) ។ រដ្ឋមន្ត្រី Frank Walter – Steinmeier បានអះអាងថា៖ អាល្លឹម៉ង់នឹងគាំទ្រវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាលើគ្រប់វិស័យជា
មួយ EU ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម នៅបណ្ដាវេទិ កា ពហុភាគី និងអង្គការអន្តរជាតិ។
|
លោកស្រី Angela Merkel និង លោក Nguyen Tan Dung |
នៅក្នុងជំនួបសន្ទនាជាមួយអាធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពជំរុញខ្លាំងល្បឿនរបស់បណ្ដាគំរោង
ការណ៍ សហប្រតិបត្តិការស្នូល ដូចជា៖អាគារអាល្លឹម៉ង់ …លៗ។ ភាគីអាល្លឹ
ម៉ង់បានអះអាងថា៖នឹងបន្តរក្សារទុន ODA សំរាប់វៀតណាម ក្នុងរយៈពេលខាងមុខនេះ ដោយប្រមូលផ្តុំចូលក្នុងវិស័យអាទិភាពចំនួន៣ គឺថាមពល ការពារបរិស្ថាន និងបណ្ដុះបណ្ដាលវិជ្ជាជីវះ។ ក៏នៅក្នុងជំនួបនេះដែរ ថ្នាក់ដឹកនាំទាំងពីរូបក៏បានឯកភាពអំពីការបង្កើនកិច្ចសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគីនិងអង្គការអន្តរជាតិ។ នៅក្នុងសន្និសីទកាសែតបន្ទាប់ពីជំនួបសន្ទនា អាធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងនាយករដ្ឋមន្ត្រី Nguyen Tan Dung បានឆ្លើយសំនួរជាច្រើនរបស់ អ្នកយកព័ត៍មានស្ដីអំពីបញ្ហានៅសមុទ្រខាងកើត។ នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានសង្កត់ធ្ងន់ថា៖
“ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី ជាប្រការដ៏វិសេស
វិសាលចំពោះគ្រប់ប្រទេស លើពិភពលោក។ វៀតណាមក៏ដូចជាប្រទេសផ្សេងៗ
ដែរនឹងធ្វើគ្រប់វិធានការ ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព របស់ខ្លួនតាម
ច្បាប់អន្តរជាតិ។”
អាធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានលើកច្បាស់នូវទស្សនះរបស់អាល្លឺម៉ង់គឺគាំទ្រគោលជំហររបស់វៀតណាមដោះស្រាយជំលោះតាមសន្តិ
វិធី ផ្អែកទៅលើគ្រឹះដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញានៃអង្គការសហប្រជាជាតិ ច្បាប់សមុទ្រឆ្នាំ១៩៨២ ផងដែរ៕
-VOV