នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់​អាស៊ាន-រុស្ស៊ី

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់​អាស៊ាន-រុស្ស៊ី - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី២០បង្កើតទំនាក់ទំនងការដៃគូសន្ទនាអាស៊ាន-រុស្ស៊ី

          (VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin
គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen
Xuan Phuc បានអញ្ជើញចូលរួម​សន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍​លើក​ទី២០
បង្កើតទំនាក់ទំនងការដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីថ្ងៃទី១៩ដល់​ថ្ងៃទី២០ ​ឧសភា 
​នៅទីក្រុង Sochi ប្រទេសរុស្ស៊ី។ 

          ក្នុងកិច្ចប្រជុំផ្សេងៗ នាថ្ងៃទី២០ឧសភា បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់របស់អាស៊ាន​
និងរុស្ស៊ី បានផ្លាស់ប្តូរអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិ វាយតំលៃអំពីទំនាក់ទំ
នង​សន្ទនារវាងអាស៊ាននិងរុស្ស៊ី ក្នុងរយៈបេល២០ឆ្នាំកន្លងទៅ និងការកំណត់ ដំ
ណោះស្រាយជាក់ស្ដែងនានាសំដៅជំរុញទំនាក់ទំនងនេះឡើងកំរិតថ្មី។ 

          ផ្លាស់ប្តូរអំពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិដែកបានយកចិត្តទុកដាក់
ដូចគ្នា ថ្នាក់ដឹកនាំរបស់ភាគីទាំងពីរ បានសង្កត់ធ្ងន់ទៅលើសារសំខាន់ និងការចាំ
បាច់ រក្សាសន្តិភាព ​សន្តិសុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក តួនាទី និងការរួមវិភាគទាន
​របស់អាស៊ាន ​និងរុស្ស៊ី ​ក្នុង​ពេលដោះស្រាយបញ្ហានានាអំពីសន្តិសុខ និងអភិវឌ្ឍន៍។ 
ថ្នាក់ដឹក​នាំ​អាស៊ានទាំងឡាយ និង​រុស្ស៊ី​ក៏​បានចែករំលែកការយកចិត្តទុកដាក់ សារ
សំខាន់ និង​ផលប្រយោជន៍រួម របស់ការធានា​សន្តិ​សុខ ស្ថិរភាព សន្តិភាព សុវត្ថិភាព
នាវាចរណ៍ ​និងអាកាសចរណ៍នៅតំបន់សមុទ្រខាង​កើត ចំពោះសន្តិភាព និងការអ
ភិវឌ្ឍន៍ក្នុងតំបន់និងអន្តរជាតិ លើកកំបស់គោលការណ៍របស់អាស៊ានគឺដោះស្រាយ
ជំលោះដោយ​សន្តិវិធី ផ្អែកទៅលើមូលដ្ឋានច្បាប់អន្តរជាតិ ​ជាពិសេស​គឺអនុសញ្ញា 
អង្គការ​សហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS) មិនបានប្រើ​ប្រាស់
ឬគំរាម​គំហែងប្រើប្រាស់អំពើហឹង្សា អត់ធ្មត់ មិនបានបង្ករឿងហេតុ​ធ្វើអោយស្ថាន
ភាព​នៅ​​ទីនេះស្មុគ្រស្មាញថែមទៀត។

          ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន
វាយតំលៃខ្ពស់ ចំពោះការផ្តើមគំនិត របស់ប្រធានាធិបតីរុស្ស៊ី និងអត្តន័យនៃការ
​រៀបចំសន្និសីទលើកនេះ។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែអភិវឌ្ឍន៍
ពី​មួយថ្ងៃទៅមួយថ្ងៃ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយ​ទិស
ដៅ​សហប្រតិបត្តិការធំៗ រួមមាន៖ ទីមួយ បង្កើនកិច្ចសហប្រតិបត្តិការនយោបាយ 
សន្តិ​សុខ ពិសេសគឺក្នុងវិស័យសន្តិសុខសមុទ្រ ប្រឆាំងភេរវកម្ម និងបទល្មើសឆ្លង
ដែន។ ​ទីពីរគឺត្រូវពង្រីកជាអតិបរិមា សក្ដានុភាព និងឧត្តមភាពរបស់ភាកីនិមួយៗ
 ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល និងទេសចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ