នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំវេទិកាសេដ្ឋកិច្ចពិភពលោក
|
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំវេទិកាសេដ្ឋកិច្ចពិភពលោក |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក Klaus
Schwab នាថ្ងៃទី១៧មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន
ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំ វេទិកាសេដ្ឋ
កិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១មករាឆ្នាំ
២០១៧។ ដោយប្រធានបទ៖ ថ្នាក់ដឹកនាំម្ចាស់ការ និងមានការទទួលខុសត្រូវ វេទិកា
នេះគ្រោងនឹងមានកិច្ចប្រជុំពិភាក្សាចំនួន៣០០ ស្ដីអំពីបញ្ហាលើកកំពស់សមត្ថភាព
អភិបាលកិច្ចសកល ទប់ទល់នឹងបញ្ហាអស្ថិរភាពនិងវិបត្តិ កែទម្រង់សេដ្ឋកិច្ច និង
សង្គមកិច្ច។
អញ្ជើញចូលរួមសន្និសីទលើកនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
នឹងបន្តផ្សព្វផ្សាយសារលិខិតស្ដីអំពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាម ការប្តេជ្ញាចិត្ត
របស់វៀតណាមអំពីការផ្លាស់ប្តូរថ្មីប្រទេសទាំងមូល ម្ចាសការនិងសកម្មធ្វើសមាហរណ
កម្មអន្តរជាតិ។ សន្និសីទនេះក៏ជាឱកាសដើម្បីវៀតណាមផ្សព្វផ្សាយអំពីតួនាទី ថានះរបស់វៀតណាម ក្នុងថានះជាប្រទេសម្ចាស់ផ្ទះ APEC ២០១៧សំដៅទាក់ទាញការយក
ចិត្តទុកដាក់ និងការគាំទ្ររបស់សហគមន៍អន្តរជាតិ ចំពោះសកម្មភាពឆ្នាំ APEC ២០១៧៕