នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញ​ជាអធិបតីក្នុង​សន្និសីទ​អនឡាញ​ជាមួយខេត្ត ក្រុងនានា

(VOVWORLD) - ដើម្បីសម្រេចបានលទ្ធផលខាងលើ លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញពីមូលហេតុ និងមេរៀនបទពិសោធន៍ ក្នុងនោះសង្កត់ធ្ងន់ពីការប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ពង្រីកកម្លាំងពលំមហាសាមគ្គីជនជាតិទាំងមូល ស្មារតីខ្លួនទីពឹងខ្លួន យកការលំបាកសាកល្បងជាកម្លាំងចលករឈានទៅមុខ ប្រកាន់យ៉ាងខ្ជាប់គោលការណ៍ ប៉ុន្តែបន្សាំប្រកបដោយភាពបត់បែន ប្ដូរផ្ដាច់ និងប្រសិទ្ធភាព។
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញ​ជាអធិបតីក្នុង​សន្និសីទ​អនឡាញ​ជាមួយខេត្ត ក្រុងនានា - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh

នាព្រឹកថ្ងៃទី ១ តុលា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំសន្និសីទអនឡាញរបស់រដ្ឋាភិបាលជាមួយខេត្ត ក្រុងចំនួន ៦៣ និងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ឆ្នាំ ២០២២។

រាយការណ៍នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានមានប្រសាសន៍ថា ក្នុងត្រីមាសទី៣ អត្រាកំណើនសម្រេចបានជាង ១៣,៦% ខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាទូទៅក្នុងរយៈពេល ៩ ខែដើមឆ្នាំបានកើន ៨,៨៣% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១១ មក នាំ វៀតណាមជាប្រទេសមានកំណើនខ្ពស់បំផុតក្នុងតំបន់។

ដើម្បីសម្រេចបានលទ្ធផលខាងលើ លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញពីមូលហេតុ និងមេរៀនបទពិសោធន៍ ក្នុងនោះសង្កត់ធ្ងន់ពីការប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ពង្រីកកម្លាំងពលំមហាសាមគ្គីជនជាតិទាំងមូល ស្មារតីខ្លួនទីពឹងខ្លួន យកការលំបាកសាកល្បងជាកម្លាំងចលករឈានទៅមុខ ប្រកាន់យ៉ាងខ្ជាប់គោលការណ៍ ប៉ុន្តែបន្សាំប្រកបដោយភាពបត់បែន ប្ដូរផ្ដាច់ និងប្រសិទ្ធភាព។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ក៏បានស្នើឱ្យយកចិត្តទុកដាក់លើការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងព្រមៗគ្នារាល់វិស័យវប្បធម៌ បរិយាកាសវប្បធម៌ ជីវភាពវប្បធម៌; យកចិត្តទុកដាក់លើការអភិវឌ្ឍន៍វប្បធម៌ ស្មើរនឹងសេដ្ឋកិច្ច និងសង្គម។ ទន្ទឹមនឹងនោះ អនុវត្តឱ្យបានល្អប្រសើរនូវគោលនយោបាយចំពោះជនមានគុណូបការៈ ធានាសុខុមាលភាពសង្គម លើកកម្ពស់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល ព្រំដែន កោះ និងតំបន់ជនជាតិភាគតិច។

ទាក់ទងនឹងការការពារជាតិ សន្តិសុខ និងកិច្ចការបរទេស បង្កើនការព្យាករណ៍ពីស្ថានភាពតំបន់ និងពិភពលោក។ ជំរុញខ្លាំងការផ្សព្វផ្សាយព័ត៌មាន តស៊ូប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង អមិត្ត ធ្វើចំណាត់ការលើការបំពានច្បាប់យ៉ាងតឹងរ៉ឹងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ