នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញជាអធិបតីសម័យប្រជុំលើកទី៩ នៃគណៈកម្មាធិការ រដ្ឋដឹកនាំសំណង់និងគម្រោងជាតិសំខាន់ៗក្នុងវិស័យគមនាគមន៍

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ កុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីសម័យប្រជុំលើកទី ៩ នៃគណៈកម្មាធិការ រដ្ឋដឹកនាំសំណង់និងគម្រោងជាតិសំខាន់ៗក្នុងវិស័យគមនាគមន៍។

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញជាអធិបតីសម័យប្រជុំលើកទី៩ នៃគណៈកម្មាធិការ រដ្ឋដឹកនាំសំណង់និងគម្រោងជាតិសំខាន់ៗក្នុងវិស័យគមនាគមន៍ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ។ (រូបថត៖ VOV)
អញ្ជើញថ្លែងមតិបើកសម័យប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន កោតសរសើរចំពោះស្មារតីធ្វើការក្នុងអំឡុងបុណ្យតេតរបស់ជួរកម្មករ កម្មការិនី នៅ តាមការដ្ឋានសាងសង់នានា ដើម្បីពន្លឿនដំណើរការសាងសង់ ឆាប់សម្រេចគម្រោង គមនាគមន៍។ លោកនាយករដ្ឋមន្ត្រីក៏បានកោតសរសើរចំពោះវិនិយោគិន ក្រុមប្រឹក្សា គ្រប់គ្រងគម្រោង អ្នកម៉ៅការ និងអង្គភាពពិគ្រោះយោបល់ ដែលបានប្តេជ្ញាចិត្ត និង ខិតខំប្រឹងប្រែងដើម្បីធានាគុណភាព និងវឌ្ឍនភាពគម្រោង; បណ្ដាមូលដ្ឋានដែល អនុវត្តន៍បានល្អនូវការងាររំដោះផ្ទៃដី ហើយសម្របសម្រួលជាមួយវិនិយោគិនក្នុងការ ដោះស្រាយបញ្ហាដែលកើតឡើងក្នុងដំណើរការសាងសង់។ លោកនាយករដ្ឋមន្ត្រីក៏ បានថ្លែងអំណរគុណចំពោះប្រជាជនដែលបានយល់ស្រប និងគាំទ្រចំពោះគោលជំហរ សំខាន់ៗរបស់បក្ស និងរដ្ឋផងដែរ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវិនិយោគិនយកចិត្តទុកដាក់ និងផ្តល់ការលើក ទឹកចិត្តទាន់ពេលវេលាដល់កម្មករ និងវិស្វករដែលធ្វើការក្នុងអំឡុងបុណ្យតេត។ ទន្ទឹមនឹងនោះ បណ្ដាមូលដ្ឋានយកចិត្តទុកដាក់លើជីវភាពរបស់អ្នកតាំងលំនៅថ្មី ដោយធានាថា កន្លែងរស់នៅថ្មីគឺស្មើ និងប្រសើរជាងកន្លែងរស់នៅចាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ