នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញការងារនៅបញ្ជាការដ្ឋានប៉ូលីសចល័ត
|
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញការងារនៅបញ្ជាការដ្ឋានប៉ូលីសចល័ត |
(VOV)_ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរកានព្វស័ក ២០១៧ នារសៀលថ្ងៃទី២៤មក
រា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខ
ទុក្ខ និងត្រួតពិនិត្យស្មារតីត្រៀមខ្លួនជាស្រេចតស៊ូប្រយុទ្ធ នៅបញ្ជាការដ្ឋានប៉ូលីសច
ល័ត។សង្កត់ធ្ងន់ទៅលើស្ថានភាពក្នុងនិងក្រៅប្រទេស ពិសេសគឺបំរ៉ែបំរូលដ៏ពិបាកព្យា
ករណ៍និងស្មុគ្រស្មាញរបស់ជនល្មើសក្នុងឆ្នាំ ២០១៧ នាយករដ្ឋមន្ត្រីបានចាត់ទុកថា៖
នេះជាឧបសគ្គ ដែលជះឥទ្ធិពលផ្ទាល់ទៅលើការងារធានាសន្តិសុខជាតិ និងរក្សា
សណ្ដាប់ធ្នាប់សង្គម។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានលើកច្បាស់ថា៖
ភារកិច្ចសំរាប់កងកម្លាំងនគរបាលប្រជាជននិយាយរួម និងចំពោះកងកម្លាំងប៉ូ
លីសចល័តនិយាយដោយឡែកក្នុងឆ្នាំ២០១៧នេះ និងឆ្នាំជាបន្តគឺធ្ងន់ធ្ងរណាស់។ នា
យករដ្ឋមន្ត្រីក៏បានជឿជាក់ថា៖ ដោយមានប្រពៃណីតស៊ូប្រឆាំង និងអភិវឌ្ឍន៍ ប៉ូ
លីសចល័តនឹងសម្រេចរាល់ភារកិច្ចដែលបានប្រគល់ជូនដណ្ដើមបានជ័យជំនះថ្មី
ក្នុងឆ្នាំ ២០១៧រួមចំណែករក្សារឹងមាំមាតុប្រទេសសង្គមនិយម៕