នាយករដ្ឋមន្ត្រី៖សកម្មភាពរបស់សហជីពគ្រប់ជាន់ថ្នាក់ត្រូវថែទាំផលប្រយោជន៍របស់ពលករ

នាយករដ្ឋមន្ត្រី៖សកម្មភាពរបស់សហជីពគ្រប់ជាន់ថ្នាក់ត្រូវថែទាំផលប្រយោជន៍របស់ពលករ - ảnh 1
​នាយករដ្ឋមន្ត្រី៖សកម្មភាពរបស់សហជីពគ្រប់ជាន់ថ្នាក់ត្រូវថែទាំផលប្រយោជន៍របស់ពលករ

(VOV)_នាព្រឹកថ្ងៃទី៩កក្កដានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក 
Nguyen Xuan Phuc អញ្ជើញជាអធិបតីជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ​សហភាពពលករ
វៀតណាម អំពីលទ្ធផលអនុវត្តបទបញ្ញាត្តិ ស្ដីអំពីទំនាក់ទំនង​ការងាររវាងរដ្ឋាភិបាល 
និងសហភាពពលករវៀតណាម ឆ្នាំ​២០១៥ និងការ​អនុវត្តការងារក្នុងឆ្នាំ ២០១៦។ ថ្លែង
មតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់
សមិទ្ធិផលដែលទទួលបាន​ រួមចំណែកជំរុញវណ្ណកម្មករអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ នា
យករដ្ឋមន្ត្រី លោក ​Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ថា៖

          “ ត្រូវតែប្រជាធិបតេយ្យ តម្លាភាព និងបើកចំហរស្ថាប័នរដ្ឋបាល ​។ សហជីព​ត្រូវ
ផ្លាស់ប្តូរថ្មី ការពារសិទ្ធិនិងផលប្រយោជន៍ត្រឹមត្រូវរបស់ពលករ។ យើងត្រូវរកឃើញនូវ
បណ្ដាកំហិត ដើម្បីកែសម្រូល និងផ្លាស់ប្តូរអោយបានសមស្រប៕​”

ប្រតិកម្មទៅវិញ

ផ្សេងៗ