នាយករដ្ឋមន្ត្រីសិង្ហបុរីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមដោយជោគជ័យ

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានអញ្ជើញជួបសន្ទនាជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Vo Van Thuong; អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ច និង ជំនួបពិភាក្សាការងារ ធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ចូលរួមពិធីជប់លៀងជាផ្លូវការជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh; ជួបសន្ទនាជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue។ 

នាល្ងាចថ្ងៃទី ២៩ សីហា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និង លោកជំទាវ រួមជាមួយគណៈប្រតិភូសិង្ហបុរីបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែសីហា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។
នាយករដ្ឋមន្ត្រីសិង្ហបុរីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមដោយជោគជ័យ - ảnh 1នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និងនាយករដ្ឋមន្ត្រីវៀតណាម
លោក Pham Minh Chinh។ (រូបថត៖ VGP)
ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានអញ្ជើញជួបសន្ទនាជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Vo Van Thuong; អញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ច និង ជំនួបពិភាក្សាការងារ ធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ចូលរួមពិធីជប់លៀងជាផ្លូវការជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh; ជួបសន្ទនាជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue។ ក្នុងបណ្ដាជំនួបនិងកិច្ចពិភាក្សា លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានសង្កត់ធ្ងន់ ថា ក្រោយរយៈពេល ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣ - ២០២៣) និង ១០ ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ទំនាក់ទំនងរវាងប្រទេសទាំងពីរបាន អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ស៊ីជម្រៅ និងពង្រីកទៅវិស័យថ្មីជាច្រើន។ សិង្ហបុរីយកចិត្តទុក ដាក់យ៉ាងខ្លាំងដល់ការបន្តពង្រឹងទំនាក់ទំនងជាមួយវៀតណាម។
ថ្នាក់ដឹកនាំវៀតណាមនិងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណី ក៏ដូចជាវិស័យថ្មីៗ រួមមាន នវានុវត្តន៍ ថាមពលស្អាត ការផ្លាស់ប្ដូរថាមពលដោយសមធម៌ ការផ្លាស់ប្តូរ ឌីជីថល ការផ្លាស់ប្តូរទេពកោសល្យនវានុវត្តន៍។ ក្នុងឱកាសនេះ ប្រទេសទាំងពីរបានចុះ ហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន៧។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានចូលរួមសន្និសីទ ជំរុញការដាក់ពង្រាយគម្រោងសហប្រតិបត្តិការវិនិយោគវៀតណាម-សិង្ហបុរី; ជួប ប្រាស្រ័យជាមួយនិស្សិតឆ្នើមៗនៃសាកលវិទ្យាល័យជាតិហាណូយ; ជួបសន្ទនាជាមួយ តំណាងថ្នាក់ដឹកនាំវ័យក្មេងគំរូរបស់វៀតណាមនិងសិង្ហបុរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ