នាយករដ្ឋមន្ត្រីស្តីទីអ៊ីតាលីប្រកាសផែនការរៀបចំការបោះឆ្នោតសកលមុនកាលកំណត់
(VOVWORLD) - ភ្លាម១រំពេចបន្ទាប់ពីត្រូវបានប្រធានាធិបតីអ៊ីតាលីប្រគល់ឲ្យភារកិច្ចបង្កើត រដ្ឋាភិបាលថ្មី នាយករដ្ឋមន្ត្រីស្តីទី លោក Carlo Cottarelli បានជូនដំណឹងនឹង ដំណើរការបោះឆ្នោតសកលថ្មីនាដើមឆ្នាំ ២០១៩។
នាយករដ្ឋមន្ត្រីស្តីទីអ៊ីតាលីប្រកាសផែនការរៀបចំការបោះឆ្នោតសកលមុនកាលកំណត់ |
ភ្លាម១រំពេចបន្ទាប់ពីត្រូវបានប្រធានាធិបតីអ៊ីតាលីប្រគល់ឲ្យភារកិច្ចបង្កើតរដ្ឋាភិបាលថ្មី នាយករដ្ឋមន្ត្រីស្តីទី លោក Carlo Cottarelli បានជូនដំណឹងនឹង ដំណើរការបោះឆ្នោតសកលថ្មីនាដើមឆ្នាំ ២០១៩។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារ ព័ត៌មានបន្ទាប់ពីជំនួបចរចាជាមួយប្រធានាធិបតីលោក Sergio Mattarella លោក Cottarelli បានឲ្យដឹងថា៖ ប្រសិនបើរដ្ឋាភិបាលរបស់លោកត្រូវបាន រដ្ឋសភាអនុម័ត លោកនឹងដាក់ជូនសភារបៀបវារៈរួមមានការបោះឆ្នោតស្តីពីថវិ ការឆ្នាំ ២០១៩ រំសាយរដ្ឋសភានិងដំណើរការការបោះឆ្នោតសកលថ្មីនាដើមឆ្នាំ ២០១៩។ ប៉ុន្តែ លោកក៏បានឲ្យដឹងថែមទៀតថា៖ ក្នុងករណី រដ្ឋាភិបាលមិនត្រូវ បានអុនម័ត ការបោះឆ្នោតនឹងប្រព្រឹត្តទៅក្រោយខែសីហា៕