|
នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico (aktuality.sk) |
Vovworld-នារសៀលថ្ងៃទី២៦កញ្ញា ក្រុមកម្មាភិបាលយុត្តិធម៍អន្តរផ្នែកវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៍វៀតណាមលោក Ha Hung Cuong
បានជួបសន្ទនាជាមយយនាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico។ លោក
រដ្ឋមន្ត្រី Ha Hung Cuong បានវាយតំលៃខ្ពស់កិច្ចសហប្រតិបត្តិការយុត្តិធម៍រវាង
បណ្ដាស្ថាប័នច្បាប់និងយុត្តិធម៍នៃប្រទេសទាំងពីរនាពេលកន្លងមក។ នាយក
រដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico បានសង្កត់ធ្ងន់ដល់សារសំខាន់នៃការដែល
ប្រទេសទាំងពីរតភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការច្បាប់និងយុត្តិធម៍។ នា
ពេលខាងមុខក្រៅពីការអាទិភាពសំរាប់ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច
ពាណិជ្ជកម្មវិនិយោគ ប្រទេសទាំងពីរនិងរដ្ឋាភិបាលទាំងពីរត្រូវបន្តបង្កើន
កិច្ចសហប្រតិបត្តិការអំពិច្បាប់និងយុត្តិធម៍ទៀតផង។ មុននោះ រដ្ឋមន្ត្រី Ha
Hung Cuong បានជួបសន្ទនាជាមួយរដ្ឋម ន្ត្រីក្រសួងយុត្តិធម៍ស្លូវ៉ាគីលោក Tomas
Borec ស្ដីពីគោលការណ៍ពិនិត្យនិងទំនើបភាវូបនីយកម្មកិច្ចព្រមព្រៀងជួយ
ឧបត្ថម្ភយុត្តិធម៍ (TTTP) ចុះហត្ថលេខាលើកិច្ចព្រមព្រៀង TTTP ថ្មីស្ដីពីស៊ីវិល
ពាណិជ្ជកម្ម ព្រហ្មទ័ណ្ឌជាដើម៕