នាយករដ្ឋមន្ត្រីហុងគ្រីអំពាវនាវឲ្យប្រជាពលរដ្ឋប្រឆាំងជំទាស់ផែនការទទួលជនចំណាកស្រុករបស់ EU

នាយករដ្ឋមន្ត្រីហុងគ្រីអំពាវនាវឲ្យប្រជាពលរដ្ឋប្រឆាំងជំទាស់ផែនការទទួលជនចំណាកស្រុករបស់ EU - ảnh 1
ជនចំណាកស្រុកនៅហុងគ្រី (រូបថត៖CNBC.com)

(VOVworld) - នាថ្ងៃទី២ តុលា អ្នកបោះឆ្នោតហុងគ្រីចំនួន៨លាននាក់ទៅបោះ
ឆ្នោតអំពីការដែលហុងគ្រីគប្បីចូលរួមក្នុងផែនការបែងចែកជនភៀសខ្លួនរបស់សហ
ភាពអឺរ៉ុប (EU) ដែរឬទេ។មួយថ្ងៃមុននឹងព្រឹត្តិការណ៍នេះ នាយករដ្ឋមន្រ្តីប្រទេសនេះ
លោក Viktor Orban បានអំពាវនាវឲ្យអ្នកបោះឆ្នោតជ្រើសរើស “ទេ” សំដៅការពារ
តំលៃនានានៃសហភាពនេះ។ក្នុងអត្ថបទសរសេរដែលត្រូវបានចុះផ្សាយលើកា
សែត “Magyar Idok” នាថ្ងៃទី១ តុលា នាយករដ្ឋមន្រ្តីលោក Orban បានចោទប្រកាន់
ភាគីប្រឆាំងពីអំពើដើរផ្ទុយទៅនឹងផលប្រយោជន៍ជាតិ ដោយគាំទ្រមជ្ឈដ្ឋានថ្នាក់
ដឹកនាំ EU ហើយបង្កើតមូលដ្ឋានដែលអនុញ្ញាតឲ្យជន ចំណាកស្រុកជាច្រើនកុះករ
មករស់នៅប្រទេសនេះដោយខុសច្បាប់។អត្ថបទ ពោលខាងលើក៏បានសំដែង
ការមិនពេញចិត្តអំពីគោលនយោបាយចាប់បង្ខំទទួលជនភៀសខ្លួនរបស់ EU
ផងដែរ។តាមលោក Orban ថា ស្ថានភាពដែលជន ចំណាកស្រុកមិនត្រូវបាន
កុងត្រូល គឺជាការគំរាមកំហែងទៅលើសន្តិសុខនិង សន្តិភាពនៅទ្វីបអឺរ៉ុប ហើយ
បង្កឡើងបន្ទុកចំពោះបណ្ដាប្រទេសដែលត្រូវទទួល ជនភៀសខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ