នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បញ្ចប់​ដំណើរទស្សនកិច្ច​ជាផ្លូវការ​នៅវៀតណាម

(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម លោកនាយករដ្ឋមន្ត្រី Mark Rutte បានចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ជំនួបពិភាក្សា និងអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh។
នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បញ្ចប់​ដំណើរទស្សនកិច្ច​ជាផ្លូវការ​នៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte។ រូបថត៖ Duong Giang/TTXVN

នាយប់ថ្ងៃទី២ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់ លោក Mark Rutte និងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រហូឡង់ បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម លោកនាយករដ្ឋមន្ត្រី Mark Rutte បានចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ជំនួបពិភាក្សា និងអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh។

ក្នុងជំនួបពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបន្តជំរុញខ្លាំងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រស្ដីពីការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងទឹក កសិកម្មប្រកបដោយនិរន្តរភាព រួមចំណែកឆ្លើយតបនឹងរាល់បញ្ហាប្រឈមរបស់ពិភពលោក ជាពិសេសគឺកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មខ្សាច់នៅលំហសមុទ្រ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ នគរឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ស្តីពីការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹក ធារាសាស្រ្ត និងការប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយធម្មជាតិ។ បន្ទាប់ពីជំនួបពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារកិច្ចសហប្រតិបត្តិការចំនួន៤ រវាងក្រសួង ស្ថាប័ន និងសម្ព័ន្ធសមាគមនៃប្រទេសទាំងពីរលើវិស័យរុករក និងការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាពចំពោះរ៉ែសំខាន់ៗ គយ ការវិនិយោគ និងពាណិជ្ជកម្ម។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ក៏បានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចបៃតងឆ្នាំ ២០២៣ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការអឺរ៉ុប - វៀតណាម ជំរុញគំនិតផ្តួចផ្តើមបៃតង” ដែលរៀបចំដោយសមាគមធុរកិច្ចអឺរ៉ុប (EuroCham)។ លោកនាយករដ្ឋមន្ត្រីហូឡង់ក៏បានធ្វើទស្សនកិច្ចនៅវិទ្យាស្ថានការទូត អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលាតុមូលស្តីពី "ច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់នៅសមុទ្រ"; ទស្សនា និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាវិទ្យាល័យឯកទេសហាណូយ - Amsterdam ដែលជាសាលានិមិត្តរូបដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការរវាងហូឡង់ និងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ