នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម៖ នាំកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី

(VOVWORLD) - ជាលើកទី៣ហើយដែលលោក Mark Rutte មកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងនាមជានាយករដ្ឋមន្ត្រីហូឡង់។ មុននោះ នាយករដ្ឋមន្ត្រី លោក Mark Rutte បានធ្វើទស្សនកិច្ចនៅវៀតណាមក្នុងខែមិថុនា ឆ្នាំ ២០១៤ និងខែមេសា ឆ្នាំ ២០១៩។
នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម៖ នាំកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី - ảnh 1នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់លោក Mark Rutte។ (រូបថត៖ THX/TTXVN)

ទទួលការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់លោក Mark Rutte បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១ និងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះជាលើកទី៣ហើយដែលលោក Mark Rutte មកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងនាមជានាយករដ្ឋមន្ត្រីហូឡង់។ មុននោះ នាយករដ្ឋមន្ត្រី លោក Mark Rutte បានធ្វើទស្សនកិច្ចនៅវៀតណាមក្នុងខែមិថុនា ឆ្នាំ ២០១៤ និងខែមេសា ឆ្នាំ ២០១៩។

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាពេលខាងមុខរបស់នាយករដ្ឋមន្ត្រី លោក Mark Rutte ត្រូវបានគេរំពឹងថានឹងបន្តនាំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងដល់កំពស់ថ្មីក្នុងបរិបទដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣ - ២០២៣)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ