នាយករដ្ឋមន្ត្រីហូឡង់ទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង Hai Phong
|
នាយករដ្ឋមន្ត្រីហូឡង់ទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង Hai Phong (Image: VNA) |
(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី ១៧
មិថុនា នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានទៅបំពេញទស្សនកិច្ចការងារ
នៅ រោងចក្រដម្លើងនាវា Damen ទន្លេ Cam នៅស្រុក Thuy Nguyen ទីក្រុង Hai Phong (ភាគខាងជើងវៀតណាម)។ នេះគឺជារោងចក្រសាជីវកម្មរវាងសម្ព័ន្ធក្រុមហ៊ុន Damen ហូឡង់ជាមួយក្រុមហ៊ុនដម្លើងនាវាទន្លេ Cam របស់វៀតណាម។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីហូឡង់បានជឿជាក់ទៅលើកិច្ចសហប្រតិបត្តិការទ្វេភគី ជាពិសេស លើវិស័យដម្លើងនាវារវាងហូឡង់និងវៀតណាម។ នារសៀលថ្ងៃដដែលនាយក
រដ្ឋមន្ត្រី ហូឡង់ក៏បានចូលរួមពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលសេវ៉ាកម្ម
ឃ្លាំងនៃក្រុមហ៊ុន ចំកាត់ C.Steinweg Hai Phong ផងដែរ៕