នាយករដ្ឋមន្ត្រីឡាវ ធ្វើជាអធិបតីសន្និសីទកាសែតអំពីឧប្បតិហេតុបាក់ទំនប់វារី អគ្គិសនី Sepang Senamnoi

(VOVWORLD) -នាបច្ចុប្បន្ន ជនរងគ្រោះទាំងឡាយត្រូវបានជួយសង្គ្រោះ ហើយបញ្ជូនទៅទីទួលសុវត្ថិភាព។ ទន្ទឹមនឹងនេះ នៅនឹងកន្លែងកើតហេតុ អាជ្ញាធរគ្រប់ជាន់ថ្នាក់របស់ឡាវកំពុងខិតខំប្រឹងប្រែងជំរុញការងារ ជួយ សង្គ្រោះ។ តាមផែនការ នារយៈពេល ២ ដល់ ៣ ថ្ងៃខាងមុខ កិច្ចការជួយសង្គ្រោះនឹងសម្រេចរួចរាល់។
នាយករដ្ឋមន្ត្រីឡាវ  ធ្វើជាអធិបតីសន្និសីទកាសែតអំពីឧប្បតិហេតុបាក់ទំនប់វារី អគ្គិសនី Sepang Senamnoi - ảnh 1នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith 

នាល្ងាចថ្ងៃទី ២៥ កក្កដា នៅ ទីក្រុងវៀងច័ន្ទ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានធ្វើជាអធិបតីសន្និសីទកាសែត ដើម្បីជូនដំណឹងស្ថានភាពទៅកាន់ស្ថានប័នសារព័ត៌មាននៅក្នុង និងក្រៅប្រទេសអំពីឧប្បតិហេតុបាក់ទំនប់វារីអគ្គិសនី។ ក៏នាល្ងាចថ្ងៃដដែល រដ្ឋាភិបាលឡាវបានបើកកិច្ចប្រជុំជាបន្ទាន់ ដោយសម្រេចបង្កើតក្រុមជំនាញទទួលបន្ទុកវាយតម្លៃការខូចខាត និងរកឃើញនូវមូលហេតុសំខាន់ៗ ដែលបណ្ដាលឲ្យបាក់ទំនប់វារីអគ្គិសនី។

តាមនាយករដ្ឋមន្ត្រីឡាវថា ផលប៉ះពាល់ដែលបណ្ដាលឡើងដោយគ្រោះ បាក់ទំនប់គឺធ្ងន់ធ្ងរណាស់ ហើយជាលើកដំបូង ហើយក្នុងរយៈពេលរាប់សិបទសវត្សរ៍កន្លងមក។ ឧបទ្ទវហេតុនេះបណ្តាលឡើងដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានជាបរិមាណទឹកកើនឡើងខ្ពស់ ទំនប់ផ្តុកទឹកបម្រុងនៃវារីអគ្គីសនី Sepien Senamnoi មិនអាចទប់ទប់នឹងបរិមាណទឹកច្រើនលើសលុប បានឡើយ ហើយបណ្ដាលឲ្យបាក់ទំនប់។ បរិមាណទឹកបានហូរចុះភូមិភាពក្រោមដោយល្បឿនលឿនពេក ដូច្នេះប្រជាជនមិនអាចជៀសវាងទាន់ពេលវេលាបានឡើយ។

តាងនាមរដ្ឋាភិបាល និងប្រជាជនឡាវ នាយករដ្ឋមន្ត្រីឡាវបានថ្លែងអំណរគុណ ចំពោះការចែករំលែកយ៉ាងជ្រាលជ្រៅ និងការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល ប្រជាជននៃបណ្ដាប្រទេស និងអង្គការអន្តរជាតិនានា។  នាយករដ្ឋមន្ត្រីឡាវបន្តអំពាវនាវដល់ប្រជាជនឡាវ ឲ្យរួមគ្នាជួយគ្នាដោះស្រាយបញ្ហា។ លោកមានជំនឿជាក់ថាឧបទ្ទវហេតុនេះនឹងត្រូវបានដោះស្រាយ យ៉ាងឆាប់រហ័សហើយស្ថានភាពនឹងវិលត្រឡប់មករកភាពប្រក្រតីវិញ។

នាបច្ចុប្បន្ន ជនរងគ្រោះទាំងឡាយត្រូវបានជួយសង្គ្រោះ ហើយបញ្ជូនទៅទីទួលសុវត្ថិភាព។ ទន្ទឹមនឹងនេះ នៅនឹងកន្លែងកើតហេតុ អាជ្ញាធរគ្រប់ជាន់ថ្នាក់របស់ឡាវកំពុងខិតខំប្រឹងប្រែងជំរុញការងារជួយសង្គ្រោះ។ តាមផែនការ នារយៈពេល ២ ដល់ ៣ ថ្ងៃខាងមុខ កិច្ចការជួយសង្គ្រោះនឹងសម្រេចរួចរាល់។

 នាថ្ងៃទី ២៥ កក្កដា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha បានផ្តល់ជំនួយជាសាច់ប្រាក់មានតម្លៃ ១៤៧ ពាន់ដូល្លារអាមេរិកជូនចំពោះជនរងគ្រោះទាំងនេះ។

   ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in ក៏បានចាត់បញ្ជូនក្រុមជួយសង្គ្រោះបន្ទាន់ ទៅជួយសង្គ្រោះជនរងគ្រោះទាំងនេះផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ