នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមករា

(VOVWORLD) - ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Pham Minh Chinh។
នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមករា - ảnh 1នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh (រូបថត៖  khmertimeskh.com)

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាមចេញផ្សាយនាថ្ងៃទី ៥ ខែ មករា ថា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក Phankham Viphavanh នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាម ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ និងបំផុសឆ្នាំសាមគ្គីភាពនិងមិត្តភាពវៀតណាម - ឡាវ ឆ្នាំ ២០២២។ ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Pham Minh Chinh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ