នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith មកបំពេញទស្សនកិច្ចនៅវៀតណាម
|
នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith មកបំពេញទស្សនកិច្ចនៅវៀតណាម |
(VOV)_នាថ្ងៃទី៧កុម្ភះ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានដឹក
នាំគណៈប្រតិភូរដ្ឋាភិបាលឡាវ មកបំពេញទស្សនកិច្ចនៅវៀតណាម អញ្ជើញចូលរួម
និងអញ្ជើញជាសហអធិបតីសម័យប្រជុំ លើកទី៣៩ គណៈកម្មាធិការអន្តររដ្ឋាភិបាល
វៀតណាម-ឡាវ ដែលបានរៀបចំឡើងនៅទីក្រុងហាណូយ តាមសេចក្ដីអញ្ជើញរបស់
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។
គោលដៅរបស់កិច្ចប្រជុំលើកនេះគឺបន្តអះអាងនូវអាទិភាពក្នុងគោលនយោបាយ
កិច្ចការបរទេស នោះគឺបន្តជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស
និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាមនិងឡាវ បង្កើនទំនុកទូកចិត្ត
ខាងនយោបាយ ឯកភាពបញ្ជាណែនាំអនុវត្តកិច្ចព្រមព្រៀងថ្នាក់ជាន់ខ្ពស់ ជំរុញទំ
នាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរដោយឥតឈប់ឈរ៕