នាយករដ្ឋមន្ត្រីឡាវThongsing Thammavongទទួលជួបជាមួយគណះប្រតិភូជាន់ខ្ពស់សវនករជាតិវៀតណាម
(VOV) /  
|
នាយករដ្ឋមន្ត្រីឡាវThongsing Thammavongទទួលជួបជាមួយគណះប្រតិភូជាន់ខ្ពស់សវនករជាតិវៀតណាម (http://www.vietnamplus.vn) |
នាព្រឹកថ្ងៃទី 27 មេសា នៅទីក្រុងវៀងច័ន្ទ ឡាវ នាយករដ្ឋមន្ត្រីឡាវ លោក Thongsing
Thammavong បានទទួលជួបជាមួយ គណះប្រតិភូជាន់ខ្ពស់ សវនករជាតិវៀត ណាម ដឹកនាំដោយលោក Dinh Tien Dung សមាជិកគណះកម្មាធិការមជ្ឈឹមបក្ស កម្មុយនីស្ត វៀតណាម និងអគ្គសវនករជាតិវៀតណាម ក្នុងឱកាសគណះប្រតិភូទៅបំពែញ
ទស្សនកិច្ចនៅឡាវ ពិថ្ងៃទី 25 -ដល់ថ្ងៃទី 27 មេសា។ នាយករដ្ឋមន្ត្រីឡាវ លោក
Thongsing Thammavong បានចាត់ទុកថា៖ ដំណើរទស្សនកិច្ចលើកនេះ របស់គណះ ប្រតិភូសវនករវៀតណាម មានអត្ថន័យជាក់ស្ដែង ក្នុងឆ្នាំ សាមគ្គីភាព មិត្តភាព
វៀតណាម-ឡាវ 2012 និងវាយតំលៃខ្ពស់ ចំណេះកិច្ចសហប្រតិបត្តិការប្រកបដោយ
មានប្រសិទ្ធភាព របស់អង្គការសវនកម្មនៃប្រទេសទាំងពីរ ក្នងរយះពេលកន្លងទៅ ។
នាយករដ្ឋមន្ត្រីThongsing Thammavong ក៏បានសន្យាថា នឹងជំរុញកិច្ចសហប្រតិបត្តិការ
ជាមួយ រដ្ឋាភិបាលវៀតណាម និងបង្កលក្ខណះងាយស្រួលបំផុតអោយស្ថាប័នសវនកម្ម នៃប្រទេសទាំងពីរ ធ្វើសហប្រតិបត្តិការប្រកបដោយមានប្រសិទ្ធភាពបំផុត រួមចំណែក
បង្កើនចំណងសាមគ្គីភាព មិត្តភាពពិសេស រវាងប្រទេសទាំងពីរ កានតែស៊ីជំរៅ និង
មានប្រសិទ្ធភាពជាក់ស្ដែង ពីមួយថ្ងៃទៅមួយថ្ងៃ៕
-VOV