នាយករដ្ឋមន្ត្រីឡាវធ្វើទស្សនកិច្ចនៅវៀតណាមនិងអញ្ជើញជាសហប្រធាននៃសម័យប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវលើកទី ៤២
(VOVWORLD) - ការរៀបចំសម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវលើកនេះ នូវចំណងមិត្តភាពដ៏អស្ចារ្យសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - ឡាវ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith (រូបថតៈ TTXVN) |
តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នាយករដ្ឋមន្រ្តីនៃសាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលឡាវ អញ្ជើញមកបំពេញទស្សនកិច្ចនិងធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃ ៤ ខែមករាឆ្នាំ ២០២០។
ការរៀបចំសម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវលើកនេះ ដើម្បីបន្តអះអាងអំពីអាទិភាពនៃទំនាក់ទំនងការបរទេសរវាងប្រទេសទាំងពីរ នោះគឺ អភិវឌ្ឍន៍ដោយឥតឈប់ឈរ នូវចំណងមិត្តភាពដ៏អស្ចារ្យសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - ឡាវ។ម្យ៉ាងវិញទៀត បង្កើនការជឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ ក៏ដូចជា បង្កើតបណ្តាញដឹកនាំឯកភាពគ្នា ដើម្បីអនុវត្តរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់ និងជំរុញកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខផងដែរ៕