នាយករដ្ឋមន្ត្រីឡាវបញ្ចប់ដំនើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ

នាយករដ្ឋមន្ត្រីឡាវបញ្ចប់ដំនើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1
នាយករដ្ឋមន្ត្រី Thoongsing Thammavongជួបធ្វើការជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung

          (VOV)_នាថ្ងៃទី១៨ កក្កដា នាយករដ្ឋមន្ត្រីឡាវ លោក Thoongsing Thammavong
 បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចនៅ​វៀតណាមប្រកប
ដោយជោគជ័យ។ ក្នុងរយៈពេលស្នាក់នៅវៀតណាម ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦កក្កដា
 នាយករដ្ឋមន្ត្រី​ Thoongsing Thammavong រួមជាមួយគណៈ​ប្រតិភូ​ជាន់ខ្ពស់រដ្ឋាភិ
បាលឡាវ បានជួបសម្ដែងការគួសម អគ្គលេខាបក្ស​កម្មុយនីស្ត​វៀតណាម លោក 
Nguyen Phu Trong ប្រធានរដ្ឋវៀតណាម ​លោក Truong Tan Sang ជួបធ្វើការជា
មួយនាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Tan Dung និង​ជួបសន្ទនាជាមួយ
ប្រធានរដ្ឋសភាវៀតណាម ​លោក NguyenSinh Hung ។ នៅទីនេះ ​ភាគីទាំងពីរ
បានផ្លាស់ប្តូរជាមួយគ្នាអំពី​សភាពការ​សហប្រិតបត្តិការរវាង​វៀតណាម​ និងឡាវ 
ក្នុងរយៈពេលថ្មីៗនេះ ​និងពិភាក្សាអំពី​ទិសដៅសហប្រតិបត្តិការ​ រវាងប្រទេសទាំង
ពីរនាពេល​ខាងមុខ​​​។

          ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រីឡាវ លោក Thoong
sing Thammavong បានអញ្ជើញទៅទស្សនា និងធ្វើការនៅទីក្រុង Da Nang និង​
បណ្ដាខេត្ត Quang Nam, Quang Tri, Quang Binh, Dien Bien និង Son La ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ