នាយករដ្ឋមន្ត្រីឡាវផ្ញើរសារអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc

(VOVWORLD) -  នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  លោក Thoongloun Sisolith បានផ្ញើសារអបអរសាទរជូនចំពោះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដែលលោកបានជាប់ឆ្នោតជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៣ របស់បក្សកុម្មុយនីស្តវៀត ណាម។

នាថ្ងៃទី ៣១ ខែមករា អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី ១១ របស់បក្សប្រជាជនបដិវត្តន៍ឡាវ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  លោក Thoongloun Sisolith បានផ្ញើសារអបអរសាទរជូនចំពោះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដែលលោកបានជាប់ឆ្នោតជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាម។

មុននោះ លោកនាយករដ្ឋមន្ត្រី Thoongloun Sisolith ក៏មានសារថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដែលបានផ្ញើរសារអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតទូទាំងប្រទេស លើកទី ១១ របស់បក្សប្រជាជនបដិវត្ត ឡាវនិងការដែលលោកបានជាប់ឆ្នោតជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី ១១ របស់បក្សប្រជាជនបដិវត្តន៍ឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ