នាយករដ្ឋមន្ត្រីឡាវមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ លោក Thongloun Sisoulith |
(VOVworld)-នាព្រឹកថ្ងៃទី១៥ឧសភា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ លោក
Thongloun Sisoulith និងលោកជំទារួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាល ឡាវបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមតាមសេចក្តី អញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ។ នេះជាដំណើរទស្សនកិច្ចលើកដំបួងរបស់លោក Thongloun Sisoulith ក្នុងឋានៈ ជានាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ ដំណើរទស្សនកិច្ចលើកនេះរបស់លោក Thongloun
Sisoulith សំដៅជម្រុញទំនាក់ទំនងមិត្តភាព សាមគ្គីពិសេស កិច្ចសហ ប្រតិបត្តិ
ការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ព្រមទាំងបង្កើនការជឿទុកចិត្តគ្នា ផ្សាភ្ជាប់ និងជម្រុញទំនាក់ទំនងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕