នាយករដ្ឋមន្ត្រីអង់គ្លេស Theresa May បានព្រមានពីគ្រោះមហន្តរាយប្រសិនបើកិច្ចព្រមព្រៀង Brexit មិនត្រូវបានអនុម័ត

(VOVWORLD) - នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May កាលពីថ្ងៃទី ១៣ ខែមករាបានប្រកាសថា ការដែលរដ្ឋសភាមិនបានគាំទ្រដល់កិច្ចព្រមព្រៀង Brexit (ឬហៅថាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ដែលលោកស្រីសម្រេចបានជាមួយ EU កាលពីខែធ្នូកន្លងទៅ វានឹងជាគ្រោះមហន្តរាយសម្រាប់អង់គ្លេស។
នាយករដ្ឋមន្ត្រីអង់គ្លេស Theresa May បានព្រមានពីគ្រោះមហន្តរាយប្រសិនបើកិច្ចព្រមព្រៀង Brexit មិនត្រូវបានអនុម័ត - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May

នៅក្នុងសារលិខិតមួយផ្ញើទៅកាន់អ្នកនយោបាយ លោកស្រី Theresa May បានពណ៌នាអំពីការបោះឆ្នោតនៅសភាជាន់ទាបដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែមករា គឺជាសេចក្តីសម្រេចចិត្តដ៏សំខាន់បំផុត។ ការបដិសេធកិច្ចព្រមព្រៀង Brexit នេះនឹងក្លាយជាគ្រោះមហន្តរាយមួយ ដែលបំផ្លាញជំនឿទុកចិត្តយ៉ាងធ្ងន់ធ្ងរនិងមិនអាចអត់ឱនបានឡើយ។ លោកស្រី Theresa May ក៏បានអំពាវនាវឱ្យសភាធ្វើសកម្មភាពឱ្យបានត្រឹមត្រូវសម្រាប់ប្រទេសផងដែរ។ នាពេលបច្ចុប្បន្នមានជម្រើសពីរសម្រាប់សមាជិកសភាគឺ អនុម័តលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀង Brexit របស់រដ្ឋាភិបាល ឬក៏រដ្ឋាភិបាលនឹងសម្រេចចិត្តតាមផែនការ ចាកចេញពី EU ឲ្យទាន់ពេលវេលាដែលបានកំណត់ដោយគ្មានកិច្ចព្រមព្រៀង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ