នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson អំពាវនាវឲ្យ EU មិនបន្តពន្យាពេលសម្រាប់ Brexit ទៀតទេ

(VOVWORLD) - នាថ្ងៃទី ២៨ ខែតុលា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានអំពាវនាវ សហគមន៍ អឺរ៉ុប (EU) មិនគាំទ្រការបន្តពន្យាពេលសម្រាប់ដំណើរការដែលអង់គ្លេសចាកចេញពី EU  បន្ទាប់ពីប្រទេសជាសមា ជិកសហភាពអឺរ៉ុបយល់ព្រមជាលើកទី៣ស្តីពីការពន្យាពេល Brexit ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក  Boris Johnson  អំពាវនាវឲ្យ EU មិនបន្តពន្យាពេលសម្រាប់ Brexit ទៀតទេ - ảnh 1  នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson (រូបថត៖ vov.vn)

នៅក្នុងលិខិតមួយផ្ញើជូនប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក  Donald Tuskនាយករដ្ឋមន្រ្តីអង់គ្លេស លោក  Boris Johnson បានលើកច្បាស់ថាលោកទទួលយកការសម្រេចចិត្តរបស់សហភាពអឺរ៉ុបដូចពោលខាងលើនេះ ប៉ុន្តែលោកនឹង ជំរុញដាស់តឿនបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបត្រូវបំភ្លឺទស្សនៈដែលថានឹងមិនមានការពន្យាពេលណាមួយបន្តទៀតក្រោយពីថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ខាងមុខនេះ។ មុននោះ នាថ្ងៃដដែល ក្នុងកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែល (ប្រទេសបែលហ្ស៊ិក ) បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានឯកភាពពន្យាពេលដំណើរការ Brexit រយៈពេល ៣ ខែបន្ថែមទៀត ពោលគឺរហូតដល់ថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ជំនួសឱ្យថ្ងៃទី ៣១ ខែតុលា។ ការពន្យាពេល ៣ ខែនេះត្រូវបានចាត់ទុកថាគឺគ្រប់គ្រាន់សម្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេស សំដៅអនុម័តលើដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង Brexit ក្នុងសភាអង់គ្លេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ