នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameroon ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅអាមេរិក

(VOVworld) – នាថ្ងៃទី ១៣ ឧសភា នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameroon បានអញ្ជើញទៅកាន់រដ្ឋធានី វ៉ាស៊ីនតោន ចាប់ផ្តើមដំណើរទស្សនកិច្ច ការងារក្នុង
រយៈពេល ៣ ថ្ងៃ នៅអាមេរិក សំដៅលើកកំពស់ទំនាក់ទំនងពិសេសរវាង ប្រទេស
ទាំង ២ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអាមេរិក - សហភាព
អឺរ៉ុប (EU)។ គោលដៅនៃដំណើរទស្សនកិច្ចនៅអាមេរិករបស់ លោក Cameroon នេះគឺសំដៅស្វែងរកការគាំទ្ររបស់វ៉ាស៊ីតោនចំពោះកម្មវិធីរបៀបវារៈ របស់ទីក្រុង
ឡុង ក្នុងសន្និសីទកំពូលក្រុមបណ្ដាប្រទេសឧស្សាហកម្មជួរមុខលើ សកលលោក
 (G-8) ដែលអង់គ្លេសដើរតួនាទីប្រធានប្តូរវេណ។ ក្នុងដំណើរ ទស្សនកិច្ចនេះ ថ្នាក់
ដឹកនាំទាំង ២ រូបនឹងពិភាក្សាអំពីរាល់វិធានការជំរុញកិច្ចសហ ប្រតិបត្តិការទ្វេភាគី ទំនាក់ទំនងអន្តរៈមហាអាតឡង់តិច បញ្ហាបង្កើនសន្តិសុខជាតិ និងវិបត្តិនៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ