នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជួបសន្ទនា​​តាមទូរស័ព្ទជាមួយមេដឹកនាំបារាំងនិងឥណ្ឌា

(VOVWORLD) - នៅថ្ងៃទី ១០ ខែកញ្ញា នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោកស្រី Liz Truss បានជួបសន្ទនាតាមទូរស័ព្ទជាលើកដំបូង ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ។ 
នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជួបសន្ទនា​​តាមទូរស័ព្ទជាមួយមេដឹកនាំបារាំងនិងឥណ្ឌា - ảnh 1នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងសមភាគីអង់គ្លេស លោកស្រី Liz Truss បានជួបសន្ទនាតាមទូរស័ព្ទជាលើកដំបូង នៅថ្ងៃទី ១០ ខែកញ្ញា។ (ប្រភព៖ PTI, AP)

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ភាគីទាំងពីរបានឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ មេដឹកនាំទាំងពីរក៏បានផ្តោតការពិភាក្សា លើការជួយឧបត្ថម្ភអ៊ុយក្រែន និងវិធានការដោះស្រាយផលវិបាកនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនទៅលើសន្តិសុខស្បៀងអាហារ និងតម្លៃប្រេងឥន្ធនៈ។

នាថ្ងៃទី១០ ខែកញ្ញានេះដែរ លោកស្រី Liz Truss ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ផងដែរ។ ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹងថា ក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ មេដឹកនាំទាំងពីររូបបានពិភាក្សាអំពីបញ្ហាជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងវឌ្ឍនភាពនៃការអនុវត្តដំណើការ ២០៣០ ការចរចា FTA (កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី) ដែលកំពុងប្រព្រឹត្តទៅ កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ និងទំនាក់ទំនងជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ