នាយករដ្ឋមន្ត្រីអង់គ្លេសនឹងប្រកាសពេលវេលាលាលែងពីមុខតំណែងនាដើមខែ មិថុនាខាងមុខ

(VOVWORLD) -ក្រោយកិច្ចប្រជុំជាមួយ លោកស្រី Theresa May នោះ លោក Graham Brady ប្រធានគណៈកម្មាធិការ ១៩២២ បានឲ្យដឹងថា៖ "យើងបានឯកភាពគ្នាថានឹងបើកកិច្ចប្រជុំមួយ ក្រោយពីការបោះឆ្នោតលើកទីពីរអំពីសេចក្តីព្រាង នៃកិច្ចព្រមព្រៀងចាកចេញពី  EU នាដើមខែមិថុនា ឆ្នាំ២០១៩ ខាងមុខ។
នាយករដ្ឋមន្ត្រីអង់គ្លេសនឹងប្រកាសពេលវេលាលាលែងពីមុខតំណែងនាដើមខែ មិថុនាខាងមុខ - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May គ្រោងនឹងប្រកាសពេលវេលា លាលែងពីមុខតំណែងនាដើមខែមិថុនាខាងមុខ ក្រោយពីកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីបញ្ចុះបញ្ចូលឱ្យសភាអង់គ្លេសអនុម័តលើកិច្ចព្រមព្រៀងស្ដីពីការដែលប្រទេសនេះចាកចេញពី សហភាព អឺរ៉ុប (EU) ឬហៅថា  Brexit។

ក្រោយកិច្ចប្រជុំជាមួយ លោកស្រី Theresa May នោះ លោក Graham Brady ប្រធានគណៈកម្មាធិការ ១៩២២ បានឲ្យដឹងថា៖ "យើងបានឯកភាពគ្នាថានឹងបើកកិច្ចប្រជុំមួយ ក្រោយពីការបោះឆ្នោតលើកទីពីរអំពីសេចក្តីព្រាង នៃកិច្ចព្រមព្រៀងចាកចេញពី  EU នាដើមខែមិថុនា ឆ្នាំ២០១៩ ខាងមុខ ដើម្បីបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំថ្មីនៃគណបក្សអភិរក្ស និងរួបរួម។ លោកស្រីនាយករដ្ឋមន្ត្រីបានប្ដេជ្ញាចិត្តធានាដំណើការចាកចេញពី EU ហើយថែមទាំងខិតខំប្រឹងប្រែងអនុម័តលើសេចក្ដីព្រាងពោលខាងលើ ក៏ដូចជាផលវិបាកនៃការដែលចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនារដូវក្តៅនេះផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ