នាយករដ្ឋមន្ត្រីអង់គ្លេសនាំចេញសាររឹងមាំអំពីការចាកចេញពី EU
(VOVWORLD) - នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ទើបនឹងព្រមានថា៖ លោកស្រីនឹងមិន «អធ្យាស្រ័យ» ឧបាយកលណាមួយដែលបំផ្លាញចោលការចាកចេញ ពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit។
នាយករដ្ឋមន្ត្រីអង់គ្លេសនាំចេញសាររឹងមាំអំពីការចាកចេញពី EU |
(VOVworld) – នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ទើបនឹងព្រមានថា៖ លោកស្រីនឹងមិន «អធ្យាស្រ័យ» ឧបាយកលណាមួយដែលបំផ្លាញចោលការចាកចេញ ពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit។ សេចក្តីព្រមានពោលខាងលើត្រូវបានចាត់ ទុកតម្រង់ទៅលើសមាជិកសភារបស់គណបក្សអភិរក្សនិយមដែលក្តាប់ជាប់គោលនយោបាយជិតស្និទ្ធជាមួយអឺរ៉ុប។ គេមិនចោលគំនិតបំផ្លិចបំផ្លាញផែនការរបស់រដ្ឋាភិបាលអង់គ្លេសតាមរយៈការគាំទ្រភាគីប្រឆាំងដើម្បីទាមទារឲ្យខាងតែបានសិទ្ធិអនុម័តលើគំរោងច្បាប់ចុងក្រោយអំពីកិច្ចព្រមព្រៀង Brexit រវាងអង់គ្លេសនិង EU។ សាររឹងមាំនេះត្រូវបាននាយករដ្ឋមន្ត្រីអង់គ្លេស Theresa May នាំចេញក្នុងលិខិតចំហ លើកាសែត Telegraph នាថ្ងៃទី ៩ វិច្ឆិកា ក្នុងកាលៈទេសៈ រដ្ឋាភិបាលអង់គ្លេសទើបនឹងប្រកាសគំរោងច្បាប់បំពេញបន្ថែមអំពី Brexit ដែលតាមផែនការនឹងត្រូវបានយកមកពិភាក្សា និងបោះឆ្នោតនៅសភាជាន់ទាបអង់គ្លេសនាថ្ងៃទី ២៩ មិនា ឆ្នាំ ២០១៩៕