នាយករដ្ឋមន្ត្រីអង់គ្លេសប្តេជ្ញាចិត្តដាក់គម្រោងច្បាប់ Rwanda ជូនរដ្ឋសភា

(VOVWORLD) - គម្រោងច្បាប់ Rwanda មានគោលបំណងចង់នាំមនុស្សសុំជ្រកកោនមកកាន់ចក្រភពអង់គ្លេសតាមទូកតូចៗដែលរងការនិរទេសទៅកាន់ Rwanda បានជួបប្រទះបរាជ័យ និងការប្រឈមជាច្រើនពីតុលាការ ក៏ដូចជាការបញ្ជូនទៅវិញទៅមករវាងសភាជាន់ទាប និងព្រឹទ្ធសភា។
នាយករដ្ឋមន្ត្រីអង់គ្លេសប្តេជ្ញាចិត្តដាក់គម្រោងច្បាប់ Rwanda ជូនរដ្ឋសភា - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak ។ រូបថត៖ AFP/TTXVN

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak កាលពីម្សិលមិញ (ថ្ងៃទី ១៩ ខែមេសា) បានបញ្ជាក់ថា គម្រោងច្បាប់ Rwanda នឹងត្រូវបានដាក់ជូនរដ្ឋសភាដើម្បីពិភាក្សា និងអនុម័តនាថ្ងៃច័ន្ទ ទី ២២ ខែមេសាខាងមុខ។

អញ្ជើញថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ លោកនាយករដ្ឋមន្ត្រី Sunak បាននិយាយថា រដ្ឋាភិបាលត្រូវប្រឈមមុខនឹងការលំបាកជាច្រើន ដើម្បីដាក់គម្រោងច្បាប់នេះជូនរដ្ឋសភា។

គម្រោងច្បាប់ Rwanda មានគោលបំណងចង់នាំមនុស្សសុំជ្រកកោនមកកាន់ចក្រភពអង់គ្លេសតាមទូកតូចៗដែលរងការនិរទេសទៅកាន់ Rwanda បានជួបប្រទះបរាជ័យ និងការប្រឈមជាច្រើនពីតុលាការ ក៏ដូចជាការបញ្ជូនទៅវិញទៅមករវាងសភាជាន់ទាប និងព្រឹទ្ធសភា។

គម្រោងច្បាប់នេះបានបង្កឱ្យមានការប្រេះឆាក្នុងគណបក្សនយោបាយរបស់នាយករដ្ឋមន្ត្រីលោក Sunak ដោយក្រុមស្តាំនិយមចាត់ទុកថាវាមិនទាន់មានភាពតឹងរឹងឡើយ ហើយសមាជិកខ្លះនៃគណបក្សអភិរក្សដែលព្រួយបារម្ភថាវាបានទៅឆ្ងាយហួសពេកហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ