នាយករដ្ឋមន្ត្រីអង់គ្លេសបានស្នើសុំឱ្យសហភាពអឺរ៉ុបបន្តពន្យារពេលសំរាប់ Brexit

(VOVWORLD) - នារសៀលថ្ងៃទី ២ ខែមេសា (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានប្រកាសថា លោកស្រីនឹងស្នើសុំសហភាពអឺរ៉ុប (EU) ពន្យារពេលបន្ថែមទៀតសំរាប់ Brexit ដើម្បីមានពេលវេលាដោះស្រាយ "បញ្ហាជាប់គាំង" នៅក្នុងសភាជាន់ទាបអង់គ្លេស។
នាយករដ្ឋមន្ត្រីអង់គ្លេសបានស្នើសុំឱ្យសហភាពអឺរ៉ុបបន្តពន្យារពេលសំរាប់ Brexit - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May

លើសពីនេះទៀត លោកស្រីក៏បានប្រសាសន៍ថា លោកស្រីមានបំណងចង់ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សប្រឆាំង លោក Jeremy Corbyn ដើម្បីឯកភាពគ្នាលើផែនការសម្រាប់អនាគតនៃទំនាក់ទំនងរវាងអង់គ្លេសនិងសហភាពអឺរ៉ុប។ ថ្លែងមតិបន្ទាប់ពីជំនួបជាមួយគណៈរដ្ឋមន្ត្រីដើម្បីដោះស្រាយរាល់បញ្ហា ជាប់គាំងដែលទាក់ទងទៅនឹង Brexit នាពេលបច្ចុប្បន្ននោះ លោកស្រី Theresa May បានឲ្យដឹងថា លោកស្រីចង់ឱ្យគណបក្សអភិរក្សនិយមនិងគណបក្សប្រឆាំងនឹងឯកភាពគ្នាលើផែនការ Brexit ថ្មី ព្រមទាំងធ្វើការបោះឆ្នោតនៅក្នុងសភាជាន់ទាប មុនថ្ងៃទី ១០ ខែមេសា ហេតុដូច្នេះហើយវាក៏ជាថ្ងៃដែល EU រៀបចំកិច្ចប្រជុំកំពូលបន្ទាន់ស្តីពីបញ្ហា Brexit  ផថដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ