នាយករដ្ឋមន្ត្រីអង់គ្លេសមិនស្នើឲ្យ សហភាពអឺរ៉ុបពន្យារពេល Brexit ដោយ​មិនថា​កាលៈទេសៈណាមួយឡើយ

(VOVWORLD) -លោក Boris Johnson បានប្រកាសថា លោកនឹងមិនស្នើឲ្យ សហភាពអឺរ៉ុបពន្យារពេល Brexit ដោយមិនថាស្ថិតក្នុងកាលៈទេសៈណាមួយឡើយ ព្រមទាំងព្រមានថា ប្រសិនបើសមាជិកសភាអង់គ្លេសបានបោះឆ្នោត លុបចោលសេណារីយ៉ូ Brexit។
នាយករដ្ឋមន្ត្រីអង់គ្លេសមិនស្នើឲ្យ សហភាពអឺរ៉ុបពន្យារពេល Brexit ដោយ​មិនថា​កាលៈទេសៈណាមួយឡើយ - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ vnanet.vn)

នាថ្ងៃទី ២ ខែកញ្ញា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសថា លោកនឹងមិនស្នើឲ្យ សហភាពអឺរ៉ុបពន្យារពេល Brexit ដោយមិនថាស្ថិតក្នុងកាលៈទេសៈណាមួយឡើយ ព្រមទាំងព្រមានថា ប្រសិនបើសមាជិកសភាអង់គ្លេសបានបោះឆ្នោត លុបចោលសេណារីយ៉ូ Brexit ដោយគ្មានកិច្ចព្រមព្រៀងទាំងស្រុងនោះ អង់គ្លេសនិងមិនចរចាជាមួយ សហគមន៍អ៊ឺរ៉ុបឡើយ។ នៅក្នុងសុន្ទរកថាមួយនារសៀលថ្ងៃទី ២ ខែកញ្ញានៅខុទ្ទកាល័យ នាយករដ្ឋមន្រ្តីលោក Boris Johnson បានអះអាងថា រដ្ឋាភិបាលអង់គ្លេសនឹងមិនផ្លាស់ប្ដូរយុទ្ធសាស្ត្រអំពី Brexit ឡើយ។ លោកបានថ្លែងថា៖

“ខ្ញុំនឹងប្រាប់អ្នកទាំងអស់ឲ្យបានជ្រាប់ថា។ខ្ញុំនឹងមិន ស្នើឲ្យ សហភាពអឺរ៉ុបពន្យារពេល Brexit ដោយ មិនថាស្ថិតក្នុង កាលៈទេសៈណាមួយឡើយ។ យើងពិតណាស់ថានឹងចាកចេញពីសហគមន៍អ៊ឺរ៉ុបនៅថ្ងៃទី ៣១ ខែតុលាខាងមុខ។ យើងខ្ញុំមិនទទួលយកគំនិតណាមួយអំពីការប្រែក្រឡាស់កិច្ចសន្យាណាមួយដែរ ក៏ដូចជាលទ្ធផលនៃការធ្វើប្រជាមតិឡើយ។ ប្រសិនបើយើងរក្សាបានជំនឿនេះ ខ្ញុំជឿជាក់ថាយើងនឹងទទួលបានកិច្ចព្រមព្រៀងមួយ នៅក្នុងកិច្ចប្រជុំកំពូលស្ដីពីការសម្រេចចិត្តរបស់សហភាពអ៊ឺរ៉ុបនៅខែតុលាខាងមុខ។ ក្នុងរយៈពេលនេះ សូមទុកពេលវេលាឲ្យក្រុមអ្នកចរចារបស់យើងធ្វើការ ដោយមិនទទួលរងសម្ពាធណាមួយឡើយ។ លើសពីនេះទៅទៀត យើងនឹងគ្មានការបោះឆ្នោតណាមួយដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ