នាយករដ្ឋមន្ត្រីអង់គ្លេសលាលែងពីតំណែង - Brexit កាន់តែអាប់អួរ
(VOVWORLD) - យោងតាមផែនការ នាថ្ងៃទី ៧ ខែមិថុនា នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានប្រកាសលាលែងពីតំណែងជាថ្នាក់ដឹកនាំគណបក្សអភិរក្ស ដើម្បីត្រួតត្រាយផ្លូវសំរាប់ការរត់ប្រណាំងដណ្តើមតំណែងជានាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគណបក្សកាន់អំណាចផងដែរ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May |
ដូច្នេះហើយ ជិតរយៈពេល ៣ ឆ្នាំ ក្រោយពីកាន់តំណែងពីអតីតនាយករដ្ឋ មន្ត្រីអងគ្លេសលោក David Cameron នោះ លោកស្រី Theresa May បានលាលែងពីតំណែងរបស់ខ្លួនជានាយករដ្ឋមន្ត្រីវិញ ដោយសារលោកស្រី មិនអាច ដោះស្រាយភាពជាប់គាំងទាំងស្រុងក្នុងដំណើរការចាកចេញពីសហភាពអឺរ៉ុប របស់ប្រទេសអង់គ្លេសទេ។ កិច្ចព្រមព្រៀង Brexit ត្រូវបានលើកឡើងចំនួន ៣ លើក គឺ ទាំង ៣ លើកនេះ លោកស្រី Theresa May ក៏ត្រូវបានរិះគន់យ៉ាងខ្លាំងនៅក្នុងអង់គ្លេស ហើយត្រូវបានបដិសេធដោយសភាអង់គ្លេសចំនួន ៣ លើកទៀតផង។ ភាពជាប់គាំងទាំងស្រុងរបស់ Brexit បានធ្វើឱ្យលោកស្រី Theresa May បាត់បង់ការគាំទ្រពីគណបក្សអភិរក្ស ព្រមទាំងបរាជ័យនៅក្នុងការស្វែងរកការ សម្របសម្រួលជាមួយគណបក្សប្រឆាំងផងដែរ។ ថ្លែងនៅក្នុងពេលដែលកំណត់ពេលវេលានៃការលាលែងពីតំណែងរបស់ខ្លួន (ថ្ងៃទី ២៤ ខែឧសភា) លោកស្រី Theressa May មិនអាចលាក់បាំងអារម្មណ៍របស់ខ្លួនបានទេ។លោកស្រី ក៏បានមានប្រសាសន៍ថាលោកស្រីបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីគោលដៅនៃការអនុវត្តដំណើរការ Brexit តាមបំណងប្រាថ្នារបស់ប្រជាជនអង់គ្លេស ហើយពិតជាការសោកស្តាយណាស់ដែលមិនអាចបំពេញការងារនេះបានឡើយ៕