នាយករដ្ឋមន្ត្រីអង់គ្លេសសន្យាអំពីកិច្ចព្រមព្រៀងល្អបំផុតសំរាប់សហគ្រាស

(VOVWORLD) - នាថ្ងៃទី ៦ វិច្ឆិកា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអះអាងជាមួយមជ្ឈដ្ឋានសហគ្រិនអំពីភាពចាំបាច់នៃការធ្វើឲ្យច្បាស់លាស់ទំនាក់ទំនងរវាងអង់គ្លេសនិងសហភាពអឺរ៉ុប (EU) ក្រោយ Brexit ហើយអំពាវនាវឲ្យមជ្ឈដ្ឋាន សហគ្រិនឆ្ពោះទៅអនាគតប្រកបដោយសុទិដ្ឋិនិយម។ 
នាយករដ្ឋមន្ត្រីអង់គ្លេសសន្យាអំពីកិច្ចព្រមព្រៀងល្អបំផុតសំរាប់សហគ្រាស - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេសសន្យាអំពីកិច្ចព្រមព្រៀងល្អបំផុតសំរាប់សហគ្រាស

(VOVworld) – នាថ្ងៃទី ៦ វិច្ឆិកា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអះអាងជាមួយមជ្ឈដ្ឋានសហគ្រិនអំពីភាពចាំបាច់នៃការធ្វើឲ្យច្បាស់លាស់ទំនាក់ ទំនងរវាងអង់គ្លេសនិងសហភាពអឺរ៉ុប (EU) ក្រោយ Brexit ហើយអំពាវនាវឲ្យមជ្ឈដ្ឋាន សហគ្រិនឆ្ពោះទៅអនាគតប្រកបដោយសុទិដ្ឋិនិយម។ ថ្លែងមតិនៅសន្និសីទប្រចាំឆ្នាំ របស់សម្ព័ន្ធសមាគមឧស្សាហកម្មអង់គ្លេស (CBI) នៅទីក្រុងឡុង នាយករដ្ឋមន្ត្រី May បានឲ្យដឹងថា៖ អង់គ្លេសនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដោយឈរលើ គ្រឹះស្ថានសេដ្ឋកិច្ចតាមទិសអភិវឌ្ឍន៍ត្រឹមត្រូវ របៀបទាក់ទងតុល្យភាពចំណាយសាធារណៈឲ្យសមស្រប ហើយរដ្ឋាភិបាលនឹងដើរតួ នាទីយុទ្ធសាស្ត្រក្នុងការជួយឧបត្ថម្ភសេដ្ឋកិច្ចទទួលកំណើនខ្ពស់ក្នុងទូទាំងប្រទេស។ ស្តីអំពីគោលការណ៍ក្នុងយុទ្ធសាស្ត្រឧស្សាហកម្មដែលគ្រោងនឹងប្រកាសនាចុងខែវិច្ឆិកា លោកស្រី May បានលើកច្បាស់ថា៖ រដ្ឋាភិបាលនឹងមិនគាំពារខឿនសេដ្ឋកិច្ចពីការប្រកួតប្រជែងពី ទីផ្សារទេ ប៉ុន្តែ នឹងពិចារណាអំពីលទ្ធភាពក៏ដូចជាគាំទ្រវិស័យសំខាន់ៗដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ