នាយករដ្ឋមន្ត្រីអង់គ្លេសស្វែងរកការធ្វើសម្បទានពីសហភាពអឺរ៉ុបស្តីពីបញ្ហា Brexit
(VOVWORLD) - នាថ្ងៃទី ១១ ខែធ្នូ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) ក្នុងដំណើរទស្សនកិច្ចនៅឯបរទេសសំដៅស្វែងរកការធ្វើសម្បទានចំពោះកិច្ចព្រមព្រៀងស្តីពីការចាកចេញពីពីសហភាពអឺរ៉ុបរបស់អង់គ្លេស ឬហៅថា Brexit ។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donal Tusk និងនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May |
ក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការជួយឧបត្ថម្ភអង់គ្លេស ប៉ុន្តែគេក៏បានច្រានចោលលទ្ធភាពដែលមានកិច្ចចរចាឡើងវិញលើកិច្ចព្រមព្រៀងនេះផងដែរ។ បន្ទាប់ពីការពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសនៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) នៅលើបណ្តាញសង្គម Twitter ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donal Tusk បានសរសេរថា "ពិតប្រាកដជាសហភាពអឺរ៉ុបមានបំណងចង់ជួយអង់គ្លេស ប៉ុន្តែបញ្ហាគឺជួយដូចយ៉ាងម្តេច" ។
គួរបញ្ជាក់ថា នាថ្ងៃទី ១១ ខែធ្នូ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស អធិកា បតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានឲ្យដឹងថា "មិនទាន់ឃើញមានលទ្ធភាពណាមួយក្នុងការចរចាឡើងវិញលើកិច្ចព្រមព្រៀងនោះទេ"៕