នាយករដ្ឋមន្ត្រីអង់គ្លេសអះអាសសារជាថ្មីថា នឹងមិនរៀបចំការធ្វើប្រជាមតិថ្មី

(VOVWORLD) - រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី  Theresa May បានអះអាងសាជាថ្មីថា នឹងមិនរៀបចំការធ្វើប្រជាមតិលើកទី ២ ស្ដីពីការដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ឡើយ។
 
  • នាយករដ្ឋមន្ត្រីអង់គ្លេសអះអាសសារជាថ្មីថា នឹងមិនរៀបចំការធ្វើប្រជាមតិថ្មី - ảnh 1នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី  Theresa May 

ថ្លែងមតិក្នុងសន្និសីទកាសែតនាថ្ងៃទី ៨ កុម្ភៈនោះ អ្នកនាំពាក្យរបស់លោកស្រី May បានឲ្យដឹងថា៖ "ទស្សនៈរបស់នាយករដ្ឋមន្ត្រីលើបញ្ហានេះគឺច្បាស់លាស់ណាស់ អង់គ្លេសបានបោះឆ្នោតចាកចេញពី EU ហើយយើងនឹងអនុវត្តតាមប្រការនោះ ដោយគ្មានការធ្វើប្រជាមតិជាលើកទី ២ ឡើយ" ។ សេចក្ដីប្រកាសពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពីពេលមហាសេដ្ឋី លោក George Soros បានរៃអង្គាសទឹកប្រាក់ចំនួន ៥៥៥ ពាន់ដុល្លារអាមេរិក សម្រាប់ យុទ្ធនាការមួយ ដែលសំដៅបង្កឥទ្ធិពលលើសមាជិកសភាអង់គ្លេស បោះឆ្នោតប្រឆាំងនឹងកិច្ចព្រមព្រៀង Brexit ចុងក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ