នាយករដ្ឋមន្ត្រីអញ្ចើញទៅជូនពរបុណ្យតេតធនាគារគោលនយោបាយសង្គម
|
នាយករដ្ឋមន្ត្រីអញ្ចើញទៅជូនពរបុណ្យតេតធនាគារគោលនយោបាយសង្គម (VGP) |
Vovworld-នាថ្ងៃទី២៤កុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung
បានអញ្ចើញមកជូនពរបុណ្យតេតកម្មាភិបាលនិយោជិកធនាគារគោលនយោបាយ
សង្គម។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា
គោលដៅសំខាន់បំផុតរបស់ធនាគារគោលនយោបាយសង្គមគឺប្រមូលផ្ដុំរាល់ប្រភព
កំលាំងរបស់រដ្ឋសំដៅបង្កើតជំហានលោតផ្លោះក្នុងគោលនយោបាយឥណទានបង្ក
លក្ខណៈសំរាប់គ្រួសារក្រីក្ររួចផុតពីភាពក្រីក្រដោយចីរភាពរួមចំណែកកែលំអរ
ជីវភាពរស់នៅប្រជាជនផ្សាភ្ជាប់នឹងការជួយឧបត្ថម្ភឥណទានបណ្ដុះបណ្ដាលប្រភព
ធនធានមនុស្សនិងកសាងជនបទថ្មី។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានបញ្ជា
ណែនាំក្រសួងហិរញ្ញវត្ថុនិងធនាគារជាតិគិតគូបង្កើនបំណុលឥណទានសំរាប់ធនាគារ
គោលនយោបាយសង្គមផ្សាភ្ជាប់នឹងលើកកំពស់គុណភាពឥណទាន បន្តពង្រីកនូវ
ប្រសិទ្ធភាពរូបសណ្ឋានសកម្មភាពរបស់ធនាគារគោលនយោបាយសង្គមចុះមក
មូលដ្ឋាន៕