នាយករដ្ឋមន្ត្រីអញ្ចើញមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

នាយករដ្ឋមន្ត្រីអញ្ចើញមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1
នាយករដ្ឋមន្ត្រីអញ្ចើញមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (phungquangthanh.net)

        Vovworld-ក្នុងឱកាបុណ្យតេតប្រពៃណីឆ្នាំមមីឆស័ក២០១៤និងរំលឹកខួប​
លើក​ទី៨៤នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម(ទី៣កម្ភៈ) នាថ្ងៃទី២៥មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងថ្នាក់ដឹកនាំខុទ្ទកាល័យ​រដ្ឋាភិបាលបានមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅអាគ៌ាលេខ
៦៧ក្នុងមណ្ឌលកេរ៌្តដំណែលលោកប្រធានហូជីមិញ។

        បន្ទាប់ពីអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកអ៊ំ Ho នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានសាកសួរសុខទុក្ខជូនអំណោយនិងជូនពរបុណ្យតេតកម្មាភិបាល​មន្ត្រី​មណ្ឌលកេរ៌្តដំណែលលោកប្រធានហូជីមិញ។​ នាយករដ្ឋមន្ត្រី Nguyen Tan Dung ចង់ឲ្យកម្មាភិបាលមន្ត្រីមណ្ឌលកេរ៌្តដំណែលបន្តខំប្រឹងប្រែងអស់ពីកំលាំងកាយ
ចិត្តក្នុងការរក្សារាល់វត្ថុអនុស្សាវរីយ៍និងវត្ថុតាងអំពីលោកអ៊ំ Ho សំរាប់ជំនាន់​
ក្រោយៗ ធ្វើល្អជាងទៀតការឧទ្ទេសនាមជាមួយប្រជាជនទូទាំងប្រទេសនិងមិត្ត
ភក្តិអន្តរជាតិអំពីជីវិតនិងបុព្វហេតុរបស់លោកប្រធានហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ