នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៧១នៃទិវាយុទ្ធជនពិការ យុទ្ធជនពលីនៅខេត្ត Quang Nam

(VOVWORLD) - អញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើក ទី៧១នៃទិវាយុទ្ធជនពលី យុទ្ធជនពិការ ដែលបានប្រារព្ធនាព្រឹកថ្ងៃទី២៣ខែកក្កដានៅឃុំ Que Phu ស្រុក Que Son ខេត្ត Quang Nam នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្ស រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលចងចាំជានិច្ចនូវគុណបំណាច់និងការលះបង់ទាំងសាច់ស្រស់ឈាមស្រស់របស់វីរៈយុទ្ធជនរួមទាំងការពលីកម្ម ដ៏ធំធេងរបស់គ្រួសារដែលមានគុណបំណាច់ចំពោះបដិវត្តន៍ យុទ្ធជនពិការ គ្រួសារគោលនយោបាយ សម្រាប់បុព្វហេតុតស៊ូដណ្តើមឯករាជ្យជាតិ សេរីភាពជូនមាតុប្រទេស។
នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៧១នៃទិវាយុទ្ធជនពិការ យុទ្ធជនពលីនៅខេត្ត Quang Nam - ảnh 1 នាយករដ្ឋមន្ត្រិី លោក Nguyen Xuan Phuc អញ្ជើញជូនអំណោយចំពោះគ្រួសារគោលនយោបាយនៅឃុំ Que Phu (រូបភាព៖ VOV)

លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “តាមរយៈការប្រារព្ធពិធីនេះ បានអះអាងជាថ្មីម្តងទៀតថា ពលីកម្មដណ្តើម ឯករាជ្យ សេរីភាពជូនប្រទេសជាតិ គឺដើម្បីប្រទេសយើងឈានឡើងសង្គមនិយម កាន់តែរឹងមាំជាង ឈរលើគ្រឹះស្ថាននៃ ឯករាជ្យនិងសេរីភាព។ ខ្ញុំសង្ឃឹមថា គ្រួសារ សាច់ញាតិយុទ្ធជនពលីក្នុងសម័យថ្មីនឹងបន្តធ្វើជាគំរូក្នុងតំបន់ ភូមិស្រុក ដើម្បីបន្ត រួមចំណែកទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស”។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅអុជ ធូបនិងដាំដើមឈើអនុស្សវរីយ៍នៅស្តូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីឃុំ Que Phu ស្រុក Que Son ខេត្ត Quang Nam ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ