នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតមន្ទីរពេទ្យយោធា
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតមន្ទីរពេទ្យយោធា១៧៥ |
(VOV)_នាព្រឹកថ្ងៃទី២៣ ឧសភា នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម)
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញចូលរួមពិធីរំលឹក
ខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាប្រពៃណីមន្ទីរពេទ្យយោធា១៧៥ និងបើកការដ្ឋាន
សាងសង់មន្ទីរពេទ្យរបួសនិងអន្តោទស្សន៍សន្លាក់ឆ្អឹង។ មន្ទីរពេទ្យយោធា១៧៥ត្រូវ
បានចាប់បដិសន្ធិពីថ្ងៃទី២៦ឧសភា ឆ្នាំ១៩៧៥។ ក្រោយរយៈពេល៤០ឆ្នាំ មន្ទីរពេទ្យយោធា១៧៥បានមានគ្រែអ្នកជំងឺជាង១០០០ និងបុគ្គលិកជាង១ពាន់៤រយនាក់
ដោយមានឧបករណ៍ទំនើបជាច្រើន។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung មានគោលបំណងថា៖ មន្ទីរពេទ្យយោធា១៧៥ត្រូវជំរុញខ្លាំងការងារបណ្ដុះ
បណ្ដាលសំរាប់វេជ្ជបណ្ឌិតនៅមន្តីរពេទ្យនានានៅក្នុងតំបន់ភាគខាងត្បូងវៀតណាម
ផងដែរ៕