នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមវេទិកាធុរកិច្ចអាស៊ី - អឺរ៉ុប

(VOVWORLD) -  នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ី - អឺរ៉ុបលើកទី ១២ (ASEM 12)   វេទិកាធុរកិច្ចអាស៊ី - អឺរ៉ុប (AEBF) លើកទី ១៦ ត្រូវបានប្រារព្ធនាថ្ងៃទី ១៨ ខែតុលានៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៊ិក ក្រោមមូលបទ  “ការតភ្ជាប់ - បង្កើតឡើងស្ពានរវាងអាស៊ីនិងអឺរ៉ុប" ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីន័រវែស Erna Solberg ជាថ្នាក់ដឹកនាំ ASEM ពីររូបដែលជាភ្ញៀវកិត្តយកអញ្ជើញថ្លែងក្នុងវេទិកានេះ។

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមវេទិកាធុរកិច្ចអាស៊ី - អឺរ៉ុប - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  

នៅក្នុងបទសុន្ទរកថា លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានស្វាគមន៍ចំពោះយុទ្ធសាស្ត្រតភ្ជាប់អឺរ៉ុបនិងអាស៊ីរបស់សហភាពអឺរ៉ុប៏(EU) ព្រមទាំងស្នើរឲ្យអាជីវកម្មនៃទ្វីបអាស៊ីនិងអ៊ឺរ៉ុបម្ចាស់ការក្នុងការតភ្ជាប់តំបន់អាស៊ី - អឺរ៉ុបសំដៅអនុវត្តជាក់ស្តែងនូវសក្តានុពលនៃទ្វីបទាំងពីរ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖ “ជាមួយនឹងតួនាទីស្ថាបនានិងអភិវឌ្ឍន៍ រដ្ឋាភិបាលនានាក្នុងតំបន់នឹងបង្កើតយន្តការ គោលនយោបាយងាយស្រួលរួមទាំងចុះហត្ថលេខាលើបណ្តាកិច្ចព្រមព្រៀងអន្តរជាតិ ក៏ដូចជាបើកចេញផ្លូវសម្រាប់សហគ្រាសកំណត់ទិសដៅធ្វើអាជីវកម្ម។ ខ្ញុំស្នើឲ្យរៀបចំកិច្ចសន្ទនាជាប្រចាំ រវាងថ្នាក់ដឹកនាំនៃបណ្តាប្រទេសនិងសហគ្រាសនៃទ្វីបទាំងពីរ អាស៊ីនិងអឺរ៉ុប ក្នុងឱកាសនៃកិច្ចប្រជុំជាន់ខ្ពស់ ASEM ដើម្បីផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ រាល់បញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា សមស្របជាមួយផលប្រយោជន៍របស់ទ្វីបទាំងពីរ។

នាយករដ្ឋមន្ត្រីក៏បានចែករំលែកជាមួយសហគមន៍អាជីវកម្មនូវទស្សនវិស័យ សេដ្ឋកិច្ចរបស់វៀតណាម។ ទន្ទឹមនឹងនោះដែរ លោកបានសង្កត់ធ្ងន់ថាវៀតណាមបន្តយកចិត្តទុកដាក់ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ លើកកម្ពស់ស្មារតីចាប់ផ្តើមអាជីព ដោយគោលដៅទទួលបាន១លានសហគ្រាសក្នុងឆ្នាំ២០២០។

លោកនាយករដ្ឋមន្រ្តីបានអះអាងថា ជាមួយការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយ (PCA) ជាមួយនឹងការចុះហត្ថលេខាឆាប់រហ័សនិងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម - EU (EVFTA) នឹងក្លាយជាជំហានដ៏លោតផ្លោះមួយ ដើម្បីបង្កើតនូវកម្លាំងថ្មីសម្រាប់ការតភ្ជាប់ពាណិជ្ជកម្មនិងការវិនិយោគរវាងវៀតណាមនិង EU ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ