នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ

(VOVWORLD) -នាព្រឹកថ្ងៃទី២១តុលានៅទីក្រុង Hoi An ខេត្ត Quang Nam នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមនិងថ្លែង មតិនៅក្នុងសន្និ សីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC។ 
នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ 

នៅក្នុងសន្និសីទនេះ លោក Nguyen Xuan Phuc បានអបអរសាទរចំពោះការដែល រដ្ឋមន្ត្រីទាំងអស់និង តំណាងចូលរួមបានពិភាក្សាលើប្រធានបទអាទិភាពនៅក្នុងសន្និសីទរដ្ឋមន្ត្រី ហិរញ្ញវត្ថុ APEC ២០១៧ ក្នុងនោះមានប្រធានបទ “ហិរញ្ញវត្ថុសម្រាប់មូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ” សំដៅបង្កើនការចូលរួមរបស់តំបន់ឯកជនទៅក្នុងគម្រោង ការវិនិយោគមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺរូបភាពសហប្រតិបត្តិការ ភាពជាដៃគូឯកជនសាធារណៈ (PPP) និងប្រធានបទ “ប្រឆាំងការសំណឹក មូលដ្ឋានពន្ធដានិងសេវាផ្លាស់ប្តូរចំណេញ” គឺសំដៅបើកទូ លាយប្រភពទុន លើកកំពស់តម្លាភាពនៃបរិយាកាកាសធ្វើអាជីវកម្ម ជាដើម។ លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

        “ឧបសគ្គនិងការសាកល្បងគឺច្រើនណស់ ខណៈដែលប្រភពកម្លាំងនានា ជាពិសេសគឺប្រភពហិរញ្ញវត្ថុរបស់យើងនៅមានកម្រិត។ ប្រការនេះទាមទារឲ្យ មានការរួមដៃរបស់មនុស្សទាំងអស់គ្នា ក្នុងលក្ខណៈជារក្សាបរិយាកាសសន្តិ ភាព ស្ថិរភាពផង ចែករំលែកបទពិសោធន៍ផង និងសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពដើម្បីមានការអភិវឌ្ឍន៍រួមផងដែរ។ នាពេលកន្លងទៅ រដ្ឋ មន្ត្រីហិរញ្ញវត្ថុ APEC បានសហការយ៉ាងសកម្ម ឆ្ពោះទៅគោលដៅជម្រុញការ តភ្ជាប់សេដ្ឋកិច្ចយ៉ាងទូលំទូលាយ ជម្រុញកំណើនច្នៃប្រឌិតនិងគ្របដណ្តប់ លើកកំពស់សមត្ថភាពប្រគួតប្រជែងរបស់សហគ្រាសធុនតូចនិងមធ្យម។ APEC ២០១៧ ជាឆ្នាំដំបូងអនុវត្តយុទ្ធសាស្ត្រផ្លាស់ប្តូរថ្មីដំណើរការរដ្ឋមន្ត្រី ហិរញ្ញវត្ថុ”។

        នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសូមឲ្យរដ្ឋមន្ត្រី ប្រធាន គណៈប្រតិភូទាំងអស់ នឹងបន្តរាល់កិច្ចសហប្រតិបត្តិការ ដាក់ចេញនូវដំណោះ ស្រាយជាក់ស្តែង សំដៅដោះស្រាយការលំបាក សាកល្បង ឆ្ពោះទៅគោល ដៅស្ថិរភាពប្រព័ន្ធនយោបាយ អភិវឌ្ឍន៍ និរន្តរភាពនិងរាយការន៍ជូនសន្និសីទ កំពូល APEC 2017 នឹងប្រារព្ធ នាខែវិច្ឆិកាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ