នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទបូកសរុបការងាររបស់ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទបូកសរុបការងាររបស់ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីអញ្ជើញលោក Nguyen Xuan Phuc ចូលរួមសន្និសីទបូកសរុបការងាររបស់ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម

(VOVworld)-នាព្រឹកថ្ងៃទី៦មករា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន
 អញ្ជើញចូលរួមសន្និសីទ Online បូកសរុបការងារឆ្នាំ២០១៦និងអនុវត្តភារកិច្ចឆ្នាំ
 ២០១៧របស់ផ្នែកឧស្សាហ-ពាណិជ្ជកម្ម។ ថ្លែងមតិក្នុងសន្និសីទ លោក Nguyen
 Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលក្រសួងឧស្សាហ -ពាណិជ្ជកម្មបាន
អនុវត្តល្អការងាររៀបចំឡើងវិញនូវរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរបស់ ក្រសួងតាម
ទិសដៅកាត់បន្ថយក្របខ័ណ្ឌនិងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។ នា
ពេលខាងមុខ នាយករដ្ឋមន្ត្រីបានបញ្ជាណែនាំឲ្យផ្នែកឧស្សាហ-ពាណិជ្ជកម្មត្រូវ
កំណត់ទស្សនៈវិស័យអភិវឌ្ឍន៍៖

“អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មវៀតណាមគឺត្រូវកាត់បន្ថយនូវការអាស្រ័យទៅលើ
ធនធានធម្មជាតិ ដូចជាប្រេងឆៅ ត្យូងថ្មនិងផលរ៉ែ។ ផ្ទុយទៅវិញ គប្បីផ្ទេរប្តូរពី
ខឿនឧស្សាហកម្ម ធ្វើអាជីវកម្មធនធានធម្មជាតិទៅខឿនឧស្សាហកម្មកែច្នៃ
ដោយយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ធ្វើជាកម្លាំងចលករនិងជាគ្រឹះស្ថានសម្រាប់
ការប្រគួតប្រជែង”។

        នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានបញ្ជាណែនាំឲ្យផ្នែក
ឧស្សាហ- ពាណិជ្ជកម្មបន្តចូលរួមសមាហរណកម្មយ៉ាងឆាប់រហ័សនិងម្ចាស់ការ
ជាពិសេស អនុវត្តឲ្យបានសម្រេចនូវគោលដៅនាំចេញដែលបានដាក់ចេញ
សម្រាប់ឆ្នាំ២០១៧ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ