នាយករដ្ឋមន្ត្រីអញ្ជើញជួបធ្វើការជាមួយគណៈគ្រប់គ្រងប្រាង្គតម្កល់សពលោកប្រធានហូជីមិញ

(VOVWORLD) -នាព្រឹកថ្ងៃទី២ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញ ជួបធ្វើការជាមួយគណៈកម្មាធិការគ្រប់គ្រងប្រាង្គតម្កល់សពលោកប្រធានហូជីមិញ ស្តីពីការងារជួសជុលតាមកាល កំណត់សំណង់ប្រាង្គតម្កល់សពលោកប្រធានហូជីមិញ។ 
នាយករដ្ឋមន្ត្រីអញ្ជើញជួបធ្វើការជាមួយគណៈគ្រប់គ្រងប្រាង្គតម្កល់សពលោកប្រធានហូជីមិញ - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅពិនិត្យនៅប្រាង្គ (រូបថតៈ Thống Nhất – TTXVN)

អញ្ជើញថ្លែងមតិនៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានសម្តែង នូវការចាប់អារម្មណ៍ ចំពោះការបម្រើយ៉ាងល្អសម្រាប់ភ្ញៀវរបស់គណៈកម្មាធិការ គ្រប់គ្រងប្រាង្គ។ លោកបានចាត់ទុកថា កម្មាភិបាលរបស់គណៈកម្មាធិការគ្រប់ គ្រងប្រាង្គ មិនត្រឹមតែមាន លក្ខណៈសម្បត្តិនយោបាយ យល់ជ្រាលជ្រៅអំពីប្រវត្តិ សាស្ត្រនិងភារកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងពូកែភាសាដើម្បីអាចឧទ្ទេសនាម ជាមួយភ្ញៀវដែលមកគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញទៀតផង។ លោក នាយករដ្ឋមន្ត្រីក៏បានលើកសរសើរការដែលគណៈកម្មាធិការគ្រប់គ្រងប្រាង្គបានដាំដើមឈើពិសិដ្ឋជុំវិញប្រាង្គផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ