នាយករដ្ឋមន្ត្រីអញ្ជើញជួបសំណេះសណាលជាមួយអាណិកជនដែលត្រឡប់មកប្រទេសចូលរួមកម្មវិធី “និទាឃរដូវស្រុកកំណើត” ២០១៩
(VOVWORLD) - នៅរសៀលថ្ងៃទី ២៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយអាណិកជនចំនួន ១០០ រូបតំណាងឲ្យអាណិកជនវៀតណាមចំនួន ៤,៥ លាននាក់ នៅឯប្រទេស ដែលត្រឡប់មកមាតុប្រទេសដើម្បីចូលរួម កម្មវិធីនិទាឃរដូវស្រុកកំណើត២០១៩។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយអាណិកជន |
នៅទីនេះ នាយករដ្ឋមន្ត្រីបានផ្តល់ជូនអាណិកជននូវសមិទ្ធិផលដែលប្រទេសជាតិទទួលបាននាប៉ុន្មានឆ្នាំកន្លងទៅ តាមនោះ ឋានៈរបស់វៀតណាមក៏បានលើកកម្ពស់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ បក្សនិងរដ្ឋក៏បានជំរុញកិច្ចការបង្ការប្រឆាំងអំពើពុករលួយនិងដោះស្រាយបទល្មើសជាច្រើន។ អនុវត្ត តាមគោលនយោបាយកំណើនគ្រប ដណ្តប់ បក្សនិងរដ្ឋ តែងតែយកចិត្តទុកដាក់ដល់កិច្ចការសន្ដិសុខសង្គម ដោយមិនអនុញ្ញាតអោយនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ។ លោកនាយករដ្ឋមន្ត្រីមានបំណងថា នឹងមានវិនិយោគិនជាអាណិកជនចូលរួមបណ្តាក់ទុន វិនិ យោគនៅវៀតណាម ជាពិសេស ខណៈដែល វៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១២ រួចហើយ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំបក្សនិងរដ្ឋ នៅពេលជួបប្រាស្រ័យទ្វេភាគីជាមួយបណ្ដាថ្នាក់ដឹកនាំនៃប្រទេសទាំងអស់ តែង តែ ស្នើឲ្យបង្កលក្ខណៈងាយស្រួល សម្រាប់ជនវៀតណាមនៅឯប្រទេសរស់នៅ ធ្វើការ សិក្សារៀនសូត្រនិងធ្វើសមាហរណកម្មដើម្បីរួមចំណែកចូលទៅក្នុងប្រទេសសាមី៕