នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីនៅកិច្ចប្រជុំពិភាក្សាអំពីដំណោះស្រាយជំរុញផលិតកម្មអាជីវកម្ម

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៨ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានធ្វើជាអធិបតីនៅកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននិងតំបន់សំខាន់ៗ មួយចំនួនអំពីសេដ្ឋកិច្ច ដើម្បីពិភាក្សាលើដំណោះស្រាយជំរុញផលិតកម្មអាជីវកម្ម។

 នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីនៅកិច្ចប្រជុំពិភាក្សាអំពីដំណោះស្រាយជំរុញផលិតកម្មអាជីវកម្ម - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថតៈ TTXVN) 

ទោះបីជាបានអញ្ជើញវាយតម្លៃថា វិស័យសេដ្ឋកិច្ច-សង្គមនៅក្នុងខែមករា និងខែកុម្ភៈ សម្រេចលទ្ធផលគួរឲ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា នៅតែមានការលំបាកនិងបញ្ហាប្រឈមសម្រាប់ខឿនសេដ្ឋកិច្ច។ នៅ លើពិភពលោក ស្ថានភាពសង្គ្រាមពាណិជ្ជកម្មដ៏ស្មុគស្មាញ បញ្ហា Brexit របស់អង់ គ្លេសជាដើមក៏ប៉ះពាល់ដល់វៀតណាមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងស្រុកផ្ទាល់ក៏ជួបប្រទះនឹងឧបសគ្គពីអាកាសធាតុ ជាពិសេសគឺគ្រោះរាំងស្ងួតនៅភាគខាងត្បូងនិងតំបន់ Tay Nguyen។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានណែនាំដល់ក្រសួងស្ថាប័ននានាឱ្យផ្តោតការពិភាក្សាលើដំណោះស្រាយ ចាត់វិធានការយ៉ាងមុតមាំនិងស៊ីជម្រៅដើម្បីនាំខឿនសេដ្ឋកិច្ចជំនះពុះពាររាល់ការលំបាក និងបញ្ហាប្រ ឈម សំដៅសម្រេចនូវផែនការឆ្នាំ ២០១៩ ដែលដំបូងបង្អស់គឺកំណើន GDP តែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ